មនុស្សមិនតិចលាននាក់ទេដែលមានទម្លាប់អានសៀវភៅដើម្បីបង្កើនចំណេះ។ ពួកគេជ្រើសរើសសៀវភៅតាមចំណង់ចំណូលចិត្តដូចជា អ្នកខ្លះចូលចិត្តអានសៀវភៅប្រលោមលោក ប្រវត្តិសាស្ត្រ សេដ្ឋកិច្ច និងយុទ្ធសាស្ត្រផ្សេងៗជាដើម។ 

តើលោកអ្នកមានដឹងទេថាសៀវភៅណាដែលមានអ្នកអានច្រើនជាងគេ និងជាប្រភេទសៀវភៅអ្វីវិញដែលលក់ដាច់ច្រើនបំផុត?

ខាងក្រោមជាសៀវភៅទាំង៨ ដែលមានភាពល្បីល្បាញ និងលក់ដាច់បំផុតនៅលើពិភពលោក៖

១. សៀវភៅ Dan Brown “The Da Vinci Code”  ដែលមានអ្នកទិញអាន ៨០លានក្បាល

សៀវភៅ Dan Brown “The Da Vinci Code” គឺជាសៀវភៅបែបអាថ៌កំបាំងមួយដែលអាចធ្វើឲ្យអ្នកអានឆ្ងល់ និងចង់អានវាបន្តទៀត។ អ្នកដែលអានសៀវភៅនេះមិនអាចទាយដឹងមុនពីតួអង្គអាក្រក់ល្អក្នុងរឿងនេះទេ។ តួអង្គខ្លះល្អនៅភាគដំបូងនៃសៀវភៅស្រាប់តែក្លាយជាតួក្បត់មួយនៅភាគបញ្ចប់ទៅវិញ។

Dan Brown “The Da Vinci Code”

២. សៀវភៅ H. Rider Haggard “She: A History of Adventure” ដែលមានអ្នកទិញអាន ៨៣លានក្បាល

សាកស្រមៃមើល៍ នៅក្នុងកុលសម្ព័ន្ធជនជាតិអាហ្វ្រិកស្បែកខ្មៅមួយ ស្រាប់តែមានមេសម្ព័ន្ធជាម្ចាស់ក្សត្រីស្បែកសម្នាក់វិញដែលជាអ្នកដឹកនាំ។ អ្នកនិពន្ធសៀវភៅនេះគឺលោក Indiana Jones ដែលបានតាក់តែងវាឡើងយ៉ាងឥតខ្ចោះជាមួយនឹងពាក្យពេចន៍ដ៏មានន័យ និងការវិភាគដ៏ស៊ីជម្រៅដោយផ្តោតលើចិត្តសាស្ត្ររវាងមនុស្សនឹងមនុស្ស។

H. Rider Haggard “She: A History of Adventure”

៣. សៀវភៅ C.S. Lewis “The Lion, the Witch, and the Wardrobe” ដែលមានអ្នកទិញអាន ៨៥លានក្បាល

បើអ្នកចូលចិត្តអានសៀវភៅបែបរបៀបដំណើរផ្សងព្រេង ជ្រើសរើសសៀវភៅ C.S. Lewis “The Lion, the Witch, and the Wardrobe” នេះទៅអានពិតជាមិនខុសទេ។ វានឹងធ្វើឲ្យអ្នកអានសប្បាយជាមួយវាដោយការស្រមើស្រមៃថាខ្លួនឯងជាតួអង្គឯកមួយ ដែលកំពុងតែហែលឆ្លងឧបសគ្គទាំងប៉ុន្មានដែលមានក្នុងសៀវភៅ។

C.S. Lewis “The Lion, the Witch, and the Wardrobe”

៤. សៀវភៅដែលមានចំណងជើង Cao Xueqin “Dream of the Red Chamber” ដែលមានអ្នកទិញអាន ១០០លានក្បាល

Dream of the Red Chamber គឺជាសៀវភៅប្រលោមលោកមួយដែលមានភាពល្បីល្បាញខ្លាំងបំផុតក្នុងប្រទេសចិន។ ជាមួយនឹងតួអង្គឯក៤០នាក់ និងតួអង្គបន្ទាប់បន្សំប្រហែល៥០០នាក់ នឹងធ្វើឲ្យអ្នកឈ្លក់វង្វេងក្នុងការតាមដានភាគមួយទៅភាគមួយទៀតដោយមិនមានភាពនឿយណាយ។

Cao Xueqin “Dream of the Red Chamber”

៥. សៀវភៅ Agatha Christie “And Then There Were None” ដែលមានអ្នកទិញអាន ១០០លានក្បាលដូចគ្នា

វាជាសៀវភៅប្រលោមលោកបែបអាថ៌កំបាំងមួយ។ តួអង្គឯក១០នាក់បានសម្លាប់តួអង្គផ្សេងៗទៀតដែលមានក្នុងសៀវភៅ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍គឺតួអង្គទាំង១០ត្រូវបានគេចាប់ហើយយកទៅទម្លាក់លើកោះអាថ៌កំបាំងមួយ ដែលវាតម្រូវឲ្យពួកគេសម្លាប់គ្នាម្តងមួយៗរហូតដល់រកឃើញអ្នកឈ្នះចុងក្រោយបង្អស់។

Agatha Christie “And Then There Were None”

៦. សៀវភៅ J.K. Rowling “Harry Potter and the Philosopher’s Stone” ដែលមានអ្នកទិញអាន ១២០លានក្បាល

អ្នកណាមិនស្គាល់រឿង Harry Potter ល្បីទាំងសៀវភៅល្បីទាំងខ្សែភាពយន្ត។ អ្នកស្រី J.K. Rowling ដែលជាអ្នកជំនាញផ្នែកនិពន្ធសៀវភៅប្រលោមលោកដ៏ល្បីម្នាក់ ដែលបានតាក់តែងសៀវភៅ Harry Potter នេះសរុប៧ក្បាលហើយ។ ប៉ុន្តែវគ្គដែលមានអ្នកមើលច្រើនជាងគេគឺវគ្គដំបូង the first – “Harry Potter and the Philosopher’s Stone“ នេះឯង។

“Harry Potter and the Philosopher’s Stone”

៧. សៀវភៅ Antoine de Saint-Exupéry “The Little Prince” ដែលមានអ្នកទិញអាន ១៤០លានក្បាល

សៀវភៅ “The Little Prince” គឺជាសៀវភៅដ៏ចម្លែកមួយដែលបានធ្វើឲ្យអ្នកអានរាប់រយលាននាក់មានការងឿងឆ្ងល់ក្នុងការអានពីមួយវគ្គទៅមួយវគ្គទៀត។ សៀវភៅនេះនិយាយអំពីពីឡុតម្នាក់ដែលបើកធ្លាក់យន្តហោះនៅលើសមុទ្រខ្សាច់សាហារា ដែលនាពេលនោះពីឡុតបានរងរបួសធ្ងន់នៅកណ្តាលសមុទ្រខ្សាច់នោះដោយមិនមានអាហារហូបគ្រប់គ្រាន់ ថែមទាំងគ្មានទឹកផឹកទៀតផង។ ប៉ុន្តែសំណាងល្អ គាត់ក៏បានជួបកុមារម្នាក់ដែលជារាជបុត្រនៃសមុទ្រខ្សាច់ដ៏ធំល្វឹងល្វើយនោះ ហើយក៏មានរឿងជាច្រើនទៀតដែលបានកើតឡើងរវាងអ្នកបើកបរយន្តហោះនិងព្រះរាជបុត្រតូចនោះ។

Antoine de Saint-Exupéry “The Little Prince”

៨. សៀវភៅ J.R.R. Tolkien “The Lord of the Rings” ដែលមានអ្នកទិញអាន ១៥០លានក្បាល

អ្នកប្រហែលជាធ្លាប់បានមើលរឿង The Lord of the Rings ហើយថាវាពិតជាជក់ចិត្តដិតអារម្មណ៍ប៉ុណ្ណា។ តែសាច់រឿងដែលគេយកទៅថតរឿងនោះ មិនបានដាក់បញ្ចូលនូវវគ្គទាំងអស់ដែលអ្នកនិពន្ធបានសរសេរនៅក្នុងសៀវភៅទេ។ សាកទិញសៀវភៅមកអានវិញមើល៍ ធានាថាវានឹងធ្វើឲ្យអ្នកអានជក់ចិត្តជក់អារម្មណ៍ជាមួយនឹងរឿងដែលលក់ដាច់ជាងគេក្នុងពិភពលោកនេះដែលមានមនុស្សបានទិញវាយកទៅអានដល់ទៅ១៥០លានក្បាល។

J.R.R. Tolkien “The Lord of the Rings”

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]