ថៃ៖ ដូចប្រិយមិត្តបានជ្រាបហើយថា ទំនាក់ទំនងស្នេហាតារាសម្តែងជួរមុខ ប្រចាំប្រទេសថៃ លោក Push Puttuchai ដែលគេតែហៅថា DJ Push និង កញ្ញា Jooy Warattaya គឺមានរយៈពេលជាច្រើនឆ្នាំមកហើយ។

តួយ៉ាង បន្ទាប់ពីចំណាយពេល ស្វែងយល់ចិត្តគ្នាយ៉ាងច្បាស់លាស់ ពេលនេះកម្លោះសង្ហារូបនេះ ក៏បានសម្រេចចិត្តសុំមិត្តស្រីលោករៀបការផងដែរ។ ប៉ុន្តែអ្វីដែលកាន់តែពិសេសនោះ DJ Push លេងសុំ Jooy រៀបការ សុទ្ធតែនៅលើវាលទឹកកកយ៉ាង រ៉ូមែនទិក ធ្វើឲ្យទស្សនិកជន អ្នកទស្សនា ឃើញហើយរំភើបចិត្តជំនូសអ្នកទាំង២តែម្ដង។

គួររម្លឹកដែរថា នៅសល់តែប៉ុន្មានខែទៀតតែប៉ុណ្ណោះ អាពាហ៍ពិពាហ៍ផ្លូវការរបស់តារា លោក Push Puttuchai និង កញ្ញា Jooy Warattaya នឹងកើតឡើងហើយ ពោលគឺថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០១៨ នេះខាងមុខនេះ៕

ចុះប្រិយមិត្តដែលជាហ្វេនអ្នកគាំទ្រ មានអ្វីចង់ជូនពរអ្នកទាំង២ដែរទេ?

DJ Push និង Jooy
DJ Push និង Jooy
DJ Push និង Jooy
DJ Push និង Jooy
DJ Push និង Jooy

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]