អ្នកបើកបរ និងអ្នកដំណើរដែលជិះជាមួយគ្នាក្នុងរថយន្ដ ពិតជាមានសំណាងណាស់ ដែលពួកគាត់នៅរស់រានមានជីវិត បន្ទាប់ពីរថយន្ដរបស់ពួកគាត់ទៅបុកជាមួយនឹងដើមឈើ អស់មួយទំហឹង។

យោងតាមប្រភពព័ត៌មានរបស់ ឌេលីមេល កាលពីថ្ងៃអង្ការ វេលាម៉ោង ៩និង៤០នាទីព្រឹក បានឲ្យដឹងថា មានរថយន្ដមួយគ្រឿងដែលមានអ្នកបើកបរម្នាក់ និងអ្នករួមដំណើរម្នាក់បានជិះទៅបុកនឹងដើមឈើ បណ្ដាលឲ្យរថយន្ដ ទាំងមូលខូចខ្ទេចអស់រូបរាង ប៉ុន្ដែអ្វីដែលមិនគួរឲ្យជឿនោះ មនុស្សនៅក្នុងរថយន្ដទាំងពីរ មិនបានបាត់បង់ជីវិតនោះទេ។ នៅពេលដែលក្រុមសង្គ្រោះមកដល់ បានប្រើនូវប្រដាប់ផ្សារដែកដើម្បីកាត់រថយន្ដ ទើបអាចយកពួកគេទាំងពីរ ចេញពីរថយន្ដនោះបាន និងបញ្ជូនទៅមន្ទីរពេទ្យដែលនៅជិតកន្លែងកើតហេតុ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា រថយន្ដដែលត្រូវបានខូចខាតនេះមានម៉ាក Renault Clio បើកបរដោយបុរសម្នាក់ និងម្នាក់ទៀតក៏ជាបុរសដែរ។ ចំណែកឯមូលហេតុដែលបណ្ដាលឲ្យមានគ្រោះថ្នាក់កើតឡើង គឺអ្នកបើកបរបាន បាត់បង់ម្ចាស់ការ ដែលបណ្ដាលឲ្យរថយន្ដជិះទៅបុកដើមឈើដូច្នេះ។

តើប្រិយមិត្តយល់យ៉ាងណាដែរ? ការបើកបរ សុវត្ថិភាពជាចំបង សូមកំុបើកបរពេលដែលអ្នកស្រវឹង៖





កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]