ភ្នំពេញ៖ ថ្វីបើកញ្ញា សុភ័ក្រ កុសុម៉ា ជាតារាដែលមានប្រជាប្រិយខ្លាំងក៏ពិតមែន តែពិធីការិនីដ៏ឆ្នើមរូបនេះ មិនដែលមានរឿងអាស្រូវ ក្នុងសង្គមសិល្បៈម្តងណានោះទេ ។

ជាក់ស្ដែងកាលពីប៉ុន្មានមុននេះ កញ្ញា សុភ័ក្រ កុសុម៉ា ជាពិធីការិនីដែលមានសម្បុរស្រអែម រូបនេះបានបង្ហោះសារមួយ នៅលើបណ្ដាញសង្គមហ្វេសប៊ុក ដែលមានការភ្ញាក់ផ្អើលខ្លាំងមែនទែនពី បណ្ដាអ្នកគាំទ្ររបស់ខ្លួន ។ រួមជាមួយគ្នានោះដែរនាងសសេរថា៖« មានបងប្អូនណាស្គាល់ពេទ្យពូកែខាងតម្រងនោមទេ ខ្ញុំមានបញ្ហាធំដោយសារតែការងារច្រើន ចូលចិត្តទប់ទឹកនោមបណ្តាលឲ្យបត់ជើងតូចចេញឈាម ចឹងសូមបងប្អូនជួយប្រាប់ផង » ។

ដោយឃើញសារទាំងនេះធ្វើឲ្យមានបណ្ដាហ្វេនរបស់ខ្លួន សម្ដែងពីក្ដីបារម្ភយ៉ាងច្រើនទៅកាន់ រូបនាង ព្រោះថា មិននឹកស្មានថា នាងកំពុងតែកើតជំងឺនេះ តាំងពីវ័យក្មេងបែបនេះនោះទេ៕

កញ្ញា សុភ័ក្រ កុសុម៉ា
កញ្ញា សុភ័ក្រ កុសុម៉ា
កញ្ញា សុភ័ក្រ កុសុម៉ា
សាររបស់កញ្ញា សុភ័ក្រ កុសុម៉ា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុភ័ក្រ កុសុម៉ា