ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០១៨ កម្មវិធីសិក្សារបស់កុមារតូចៗដែលមានឈ្មោះថា FasTracKids ដ៏ល្បីល្បាញរបស់ពិភពលោក ត្រូវបានសម្រេចដាក់បញ្ចូលនៅកម្ពុជាតាមរយៈលោកស្រី ផនសារីន មេធី វាឆារាណន នាយកប្រតិបត្តិ FasTracKids Thailand និងលោក លឹម ឡោកចនសុន នាយកប្រតិបត្តិ LVLs Media និងជាដៃគូសហការកម្ពុជា តាមរយៈការចុះហត្ថលេខាលើអនុស្សារណៈយោគយល់មួយ ជាមួយនឹងសាលាព្រីនស៍តុន ដែលតំណាងដោយ លោកជំទាវ ឌិត នីតា នាយិកាសាលា Princeton នៅកម្ពុជា។ 

ពិធីចុះហត្ថលេខា

MOU ដែលបានធ្វើឡើងនេះ នឹងកាន់តែជួយពង្រឹងប្រព័ន្ធសិក្សាសម្រាប់កុមារតូចៗក្រោមអាយុ ៥ ឆ្នាំ ឱ្យមានចំណេះដឹងមូលដ្ឋានរឹងមាំ ក្រោមការបណ្ដុះបណ្ដាលរបស់សាលាអន្តរជាតិ Princeton ដែលមានស្ដង់ដារស្របតាមប្រព័ន្ធសិក្សារបស់ចក្រភពអង់គ្លេសរួចទៅហើយ។

យោងតាមការប្រកាសកម្មវិធីសិក្សា ដែលមានឈ្មោះថា FasTracKids ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ១៩៩៨ នៅសហរដ្ឋអាមេរិក ដោយមានយុទ្ធសាស្រ្តបង្រៀនកុមារ ដោយប្រើពហុញ្ញាណ (ស្តាប់ មើល និង ប៉ះ) ហើយកម្មវិធីនេះ ត្រូវបានពិភពលោកទទួលយកយ៉ាងពេញនិយម ដោយមកទល់ពេលនេះមានដល់ ៥0 ប្រទេសហើយ ដែលមានកម្មវិធីសិក្សាមួយនេះរាប់បញ្ចូលទាំងកម្ពុជា។

សាលា PRINCETON ដែលជាសាលាមត្តេយ្យស្តង់ដារអន្តរជាតិធំមួយ គឺជាអ្នកទទួលបានកិច្ចព្រមព្រមក្នុងការដាក់បញ្ចូលប្រព័ន្ធអប់រំនេះនៅកម្ពុជា ដើម្បីបណ្ដុះកុមារៗឱ្យកាន់តែសម្រេចក្ដីស្រមៃក្រោមពាក្យស្លោក «អ្នករុករកតូចៗ ដែលមានក្ដីស្រមៃធំ»

ក្នុងឱកាសចុះហត្ថលេខានោះលោក លឹម ឡោកចនសុន អគ្គនាយករបស់ LVLs Media ដែលជាដៃគូសហការនាំយក FasTracKids មកកម្ពុជាបានសម្តែងក្ដីសោមនស្សរីករាយជាពន់ពេក ដែលបានចូលរួមចំណែកនាំយកកម្មវិធីសិក្សាដ៏ល្បីល្បាញនេះ មករួមចំណែកបណ្ដុះបណ្ដាលដល់កុមារកម្ពុជា។

លោកមានជំនឿថា ការសហការរវាងសាលាព្រីនស៍តុន និង FasTracKids នឹងផ្លាស់ប្តូររបៀបបង្រៀននៅកម្ពុជាឲ្យកាន់តែប្រសើរជាងមុន ហើយកាន់តែស្របតាមកម្មវិធីសិក្សាដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិកថែមទៀត។

ពិធីចុះហត្ថលេខា
ពិធីចុះហត្ថលេខា

ជាមួយគ្នានោះដែរ អគ្គនាយិកាសាលា ព្រីនស៍តុន លោកជំទាវ ឌិត នីតា បានថ្លែងបញ្ជាក់ថា ការដាក់បញ្ចូលកម្មវិធី FasTracKids ដែលជំនួយឱ្យកុមារៗកាន់តែមានចំណេះដឹងតាមរយៈការប៉ះស្ទាប និងមើលឃើញនេះ មិនមែនមានន័យថាសាលាលុបចោលទម្រង់បណ្ដុះបណ្ដាលរបស់ខ្លួនចោល ហើយទទួលយកប្រព័ន្ធសិក្សាថ្មីៗនេះដល់កុមារៗទេ ផ្ទុយទៅវិញគឺគ្រាន់តែបន្ថែមទម្រង់បណ្ដុះបណ្ដាល ដើម្បីឱ្យកុមារតូចៗក្រោមអាយុ ៥ ឆ្នាំ កាន់តែចង់សិក្សា និងទទួលបានអារម្មណ៍រីករាយក្នុងវ័យសិក្សារបស់ខ្លួនក្នុងកម្រិតមតេ្តយ្យតែប៉ុណ្ណោះ។

លោកជំទាវរំពឹងថា ប្រព័ន្ធសិក្សាថ្មីនឹងកាន់តែធ្វើឱ្យកុមារតូចៗ រៀនសូត្រឆាប់ចាប់បាន ហើយនឹងធ្វើឱ្យកុមារទាំងនោះ កាន់តែមានគ្រឹះរឹងមាំទ្វេរដង បន្ថែមពីលើប្រព័ន្ធសិក្សាដែលមានស្រាប់៕

ពិធីចុះហត្ថលេខា
ពិធីចុះហត្ថលេខា
ពិធីចុះហត្ថលេខា
ពិធីចុះហត្ថលេខា
ពិធីចុះហត្ថលេខា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]