ថៃ៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា ពីមួយថ្ងៃ ទៅមួយថ្ងៃ មានតារាវ័យក្មេងស្រស់ស្អាត និងស្រស់សង្ហាជាច្រើន បានចូលប្រឡូក្នុងវិស័យសិល្បៈសម្ដែងថៃជាបន្តបន្ទាប់ ដោយហេតុនេះហើយ ធ្វើឲ្យតារាសម្ដែងជើងចាស់មួយចំនួន ស្ទើរតែបាត់មុខពីការសម្ដែងទៅហើយ ដោយសារតែប្រជាប្រិយភាពមានការធ្លាក់ចុះខ្លាំង។

បើទោះបីជាប្រជាប្រិយភាពតារាជំនាន់ក្រោយ បានធ្វើការទម្លាក់ប្រជាប្រិយភាពតារាជើងចាស់មួយចំនួនក៏ពិតមែន តែក៏នៅមានតារាជើងចាស់៥ដួង ដែលជាតារាសម្ដែងជើងខ្លាំងនៅក្នុងវិស័យសិល្បៈសម្ដែង ដោយរក្សាបាននូវកេរ្តិ៍ឈ្មោះល្បី មកដល់នាពេលបច្ចុប្បន្ននេះផងដែរ។

ចង់ជ្រាបថា មានតារាប្រុសស្រីណាខ្លះ សូមទៅតាមខាងក្រោមទាំងអស់គ្នា៖ 

១.Anne Thong

តារាសម្ដែងដ៏ឆ្នើមរបស់ប្រទេសថៃ Anne Thong បានចូលប្រឡូក្នុងវិស័យសិល្បៈសម្ដែងមួយនេះ ចាប់តាំងពីរូបនាងមានវ័យ១៥ឆ្នាំមកម្ល៉េះ ដោយស្ថានីយទូរទស្សន៍ ដែលនាងបានចូលសម្ដែងលើកដំបូងគឺទូរទស្សន៍លេខ៧។ 

បន្ទាប់ពីប្រជាប្រិយភាពកាន់តែមានភាពល្បីល្បាញខ្លាំងឡើង តារាស្រីរូបនេះក៏បានផ្លាស់ប្ដូរមកទូរទស្សន៍លេខ៣វិញផងដែរ។ ហើយចំពោះសព្វថ្ងៃនេះដែរ តារាស្រីរូបនេះមិនត្រឹមតែជាតារាសម្ដែងប៉ុណ្ណោះទេ តែនាងថែមទាំងជាអ្នកនិពន្ធដ៏ឆ្នើមម្នាក់ថែមទៀតផង។ 

Anne Thong

២.Sornram

តួឯកប្រុសដែលសម្បូរទៅដោយអ្នកគាំទ្រ លោក Sornram បានឈានជើងចូលវិស័យសិល្បៈសម្ដែងដំបូង ចាប់តាំងពីឆ្នាំ១៩៩២ ដោយដំបូងបានតំណែងជាតួរាយរងតែប៉ុណ្ណោះ ក្នុងទូរទស្សន៍លេខ៣ ដោយបន្ទាប់មករូបលោកក្ដោបបានតំណែងជាតួឯកប្រុស ក្នុងទូរទស្សន៍លេខ៧ ដែលធ្វើឲ្យកេរ្ដិ៍ឈ្មោះរបស់លោក រឹតតែមានភាពល្បីល្បាញរហូតមកដល់សព្វថ្ងៃនេះផងដែរ។ 

Sornram

៣.Janie

Janie បានបោះជំហានចូលវិស័យសិល្បៈជាលើកដំបូងក្នុង ១៩៩៧ ដោយរូបនាងបានទទួលឱកាសសម្ដែងក្នុងបទចម្រៀងបទមួយ ។យ៉ាងណាមិញ ដោយសារតែឃើញសមត្ថភាពសិល្បៈ តាមរយៈការសម្ដែងបទចម្រៀងនោះដែរ Janie ក៏ត្រូវបានទូរទស្សន៍លេខ៣ បានផ្ដល់ឱកាសឲ្យរូបនាងសម្ដែងជាតួឯកស្រីជាលើកដំបូង ដោយចាប់តាំងពីពេលនោះមក កេរ្ដិ៍ឈ្មោះរបស់តារាស្រីរូបនេះ មិនថាក្នុងឫក្រៅប្រទេស ក៏ចាប់ផ្ដើមមានសន្ទុះការគាំទ្រ កាន់តែខ្លាំងឡើងផងដែរ។ 

Janie

៤.Aum Patcharapa

Aum ឈានជើងចូលប្រឡូកក្នុងវិស័យសិល្បៈជាលើកដំបូង តាមរយៈការប្រកួត MissHack ដោយបន្ទាប់ពីទទួលតំណែងជាកញ្ញារូបស្រស់រួចមក តារាស្រីរូបនេះត្រូវបានម្ចាស់ផលិតផលជាច្រើន បានជ្រើសរើសជាតំណាងផ្សព្វផ្សាយផលិតផលផងដែរ។ ដោយសារតែរូបសម្រស់ បូកផ្សំជាមួយនឹងសមត្ថភាពសម្ដែងផងនោះ បានធ្វើឲ្យតារាស្រីរូបនេះ ក្លាយជាតួឯកស្រីលំដាប់ប្រទេសមកដល់សព្វថ្ងៃនេះ។ 

Aum

៥.Chompoo

តារាស្រីនិយមកលេងម៉ូតសម្លៀកបំពាក់ អ្នកនាង Chompoo បានចូលប្រឡូក្នុងវិស័យសិល្បៈតាំងពីនាងមានអាយុ១៧ឆ្នាំ ហើយនៅក្នុងឆ្នាំ១៩៩៨ តារាស្រីរូបនេះ ត្រូវបានទូរទស្សន៍លេខ៧ ផ្ដល់ឱកាសឲ្យសម្ដែងជាសំខាន់លើកដំបូង ដោយចាប់តាំងពីពេលនោះមក ក៏ចាប់ផ្ដើមមានមហាជនទទួលស្គាល់រូបនាងកាន់តែច្រើនឡើងផងដែរ។ 

យ៉ាងណាមិញនៅក្នុង២០០៨ តារាស្រីរូបនេះ បានផ្លាស់ទៅរួមដំបូលក្នុងទូរទស្សន៍ លេខ៣វិញ ដោយពេលនោះដែរសន្ទុះនៃការគាំទ្ររូបនាង បានឈានដល់ចំណុចលំដាប់តារាស្រីជួរមុខរបស់ប្រទេសថៃតែម្ដង៕ 

Chompoo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]