អង់គ្លេស៖ ខ្សែការពារ​ក្រុមហង្សក្រហម Liverpool កីឡាករ Virgil van Dijk ​បាន​បង្ហើបថាគេបានដាក់គោល​ដៅ​មួយយ៉ាង សំខាន់គឺធ្វើយ៉ាងណាជួយក្រុមឲ្យ​ឈ្នះគ្រប់​ពាន​រង្វាន់​ទាំង​អស់​ដែល​ពួកគេ​បានចូល​លេង​នៅ​ក្នុងរដូវ​កាល​ ២០១៨-២០១៩នេះ។ 

Virgil van Dijk

ស្របពេលដែល រដូវកាលថ្មី ២០១៨-១៩នេះបានចាប់ផ្ដើម គេសង្កេតឃើញថាក្លិបហង្សក្រហម Liverpool ធ្វើបានយ៉ាងល្អពោលគឺនៅក្នុងក្របខណ្ឌ ដោយឆ្លងកាត់ ៥ប្រកួតកន្លងទៅពួកគេមិនទាន់ស្គាល់ពាក្យថាចាញ់នៅឡើយនោះទេ ខណៈ​នៅក្របខណ្ឌ UEFA Champions League ​វិញពួកគេទើប​តែ​យក​ឈ្នះ​ក្រុម​ខ្លាំង​ PSG នៅ​ក្នុង​លទ្ធផល ៣-២​ ផងដែរកាលពីប៉ុន្មានថៃ្ងមុននេះ។

ជាមួយនឹងទម្រង់​លេងដ៏​ល្អបូករួមទាំងការចេះសហការគ្នា​នៅក្នុងទីលានប្រកួតផងនោះ ​បានធ្វើឲ្យខ្សែការពាររបស់ក្រុមជម្រើសជាតិហូឡង់​មាន​ក្ដី​រំពឹង​ខ្ពស់​ថា​ក្រុមរបស់គេនឹង​អាច​ឈ្នះ​ពាន​ជាច្រើនដែលពួកគេកំពុងលេងជាក់ជាមិន​ខាន។

​ខ្សែ​ការពារ​ថ្លៃ​បំផុត​នៅក្នុងពិភពលោកនេះ បាននិយាយថា៖ «នេះជា​ពេល​ដ៏ល្អមួយសម្រាប់ក្រុម Liverpool ក្នុងការឈ្នះពានរង្វាន់ជាច្រើនដែលយើងកំពុងតែធ្វើការប្រកួត។ យើង​ត្រូវ​តែ​មាន​មហិច្ឆតាដើម្បីឈ្នះជានិច្ច ហើយយើង​តែងតែ​ព្យាយាម​ហើយ​ព្យាយាម​ទៀត ​ដើម្បី​ឱ្យ​ឆ្នាំ​នេះ​ជា​ឆ្នាំមួយដ៏ជោគជ័យ​របស់ពួក​យើង។ បើ​អាច​ទៅ​រួច ពួកយើង​ពិតចង់​ឈ្នះ​ពាន​រង្វាន់​ទាំង​អស់​ដែល​យើង​បានលេង»។

Mohamed Salah និង Virgil van Dijk
Virgil van Dijk

សូមបញ្ជាក់ថា ខ្សែការពារ Virgil van Dijk គឺជាខ្សែការពារដែលមានតម្លៃថ្លៃជាងគេនៅក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ននេះ ក្រោយពីគេបានសម្រេចផ្លាស់ពីក្រុម Southampton ដើម្បីមកចូលរួមជាមួយក្រុមហង្សក្រហម Liverpool កាលពីដើមឆ្នាំកន្លងទៅជាមួយនឹងតម្លៃ ៧៥លានផោន៕

Virgil van Dijk
Neymar និង Virgil van Dijk

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]