ខេត្តកំពង់ស្ពឺ ៖ បុរសជាឱពុកម្នាក់បានរងរបួសធ្ងន់ដោយសារកូនប្រុសបង្កើតវាយសំពងដោយដំបង ព្រោះតែខឹងនឹងឱពកមិនអោយយកម៉ូតូជិះដើរលេង។
លោកវរសេនីយ៍ឯកអ៊ូច ហៀង អធិការនគរបាលក្រុងច្បារមនបានអោយដឹងថាកាលពីនៅវេលាម៉ោង០១និង៣០នាទីថ្ងៃទី២១ កញ្ញា ២០១៨មានករណីអំពើហិង្សារក្នុងគ្រួសារ កើតទ្បើងនៅភូមិកាប់ទូក សង្កាត់ កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ជនដៃដល់ដែលជាកូន ឈ្មោះមីត ហ្វីលីន ភេទប្រុស អាយុ២៧ឆ្នាំ ចំណែកឱពុកជាជនរងគ្រោះឈ្មោះម៉ាត់ សាលី អាយុ៦៣ឆ្នាំមានទីលំនៅភូមិកាប់ទូក បណ្ដាលដុំ ក្រុងច្បារមន ។
ប្រភពពីមន្ត្រីនគរបាលបានអោយដឹងថាតាមការសាកសួរក្រុមគ្រួសារបានរាយការណ៍ថា មុនពេលកើតហេតុ នៅពេលដែលអ្នកផ្ទះកំពុងសំរាកស្រាប់តែលេចមុខជនដៃដល់ជាកូនប្រុស មិនដឹងថា មកពីផឹកស៊ីនៅឯណានោះទេបានមកទារសោម៉ូតូចង់យកជិះចេញទៅក្រៅ។
ប្រភពបន្តថា ពេលនោះឪពុកបានចេញមកឃាត់មិនអោយយកម៉ូតូជិះចេញទៅក្រៅឡើយ ព្រោះខ្លាចកូនមានគ្រោះថ្នាក់ ទំនងជាជនដៃដល់ខឹងនឹងឪពុកដែលហាមមិនអោយយកម៉ូតូជិះ ទើបជនដៃដល់ស្ទុះទៅយកដំបងមកវាយលើឱពុក បណ្តាលអោយរងរបួសធ្ងន់តែម្តង។
លោកអធិការក៏បានបញ្ជាក់ផងដែរថា ជនរងគ្រោះបានរងរបួសបែកក្បាលខាងឆ្វេង និងបាក់ដៃខាងឆ្វេងយ៉ាងធ្ងន់ធ្ងរ ។ ក្រោយកើតហេតុក្រុមគ្រួសារបានបញ្ជូនជនរងគ្រោះទៅមន្ទីពេទ្យដើម្បីជួយសង្គ្រោះភ្លាមៗផងដែរ។
ក្រុមគ្រួសារជនដៃដល់បានប្រាប់សមត្ថកិច្ចថា ជនដៃដល់ដើផឹកស៊ីមិនជួយធ្វើកិច្ចការងារផ្ទះនោះទេ លើសពីនេះទៅទៀតក៏ជនដៃដល់ក៏ជាមុខសញ្ញាជក់ថ្នាំញៀនទៀតផង។
ក្រុមគ្រួសារស្នើសុំអោយសមត្ថកិច្ចចាត់ការជនដៃដល់ម្នាក់នេះតាមផ្លូវច្បាប់កុំលើកលែងឱ្យឡើយ។
នៅព្រឹកថ្ងៃទី២២ កញ្ញា ២០១៨ ជនដៃដល់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យជំនាញ ចាត់ការបន្តតាមនីតិវិធី៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]