ក្រុមជាងមាសមួយក្រុម បានចំណាយពេល ១៥ថ្ងៃ ក្នុងការផលិតអាវមាសមួយ សម្រាប់អ្នកជំនួញ ជនជាតិឥណ្ឌាម្នាក់ ដែលគាត់បានកុម្មង់អោយធ្វើ ដើម្បីពាក់អបអរសាទរ ឆ្នាំថ្មី ២០១៣នេះ បើយោងទៅតាមគេហទំព័រ ផ្លាស់អាស៊ី របស់ប្រទេសសឹង្ហបុរី។

ពួកគេបានចំណាយ ពេល ១៨ម៉ោងក្នុង ១ថ្ងៃ ដើម្បីធ្វើអោយបានរួចរាល់ ជូនអតិថិជន ដែលមកពីទីក្រុង ម៊ុមបៃ (Mumbai) ប្រទេសឥណ្ឌារូបនេះ ហើយដែលអាវមាសមួយនេះ មានតម្លៃ ដល់ទៅ ៣២២.០០០ ដុល្លារអាមេរិកឯណោះ។ ចំពោះឡេវ របស់អាវមាសនេះវិញ គឺធ្វើពីត្បូងដ៏មានតម្លៃ ប្រភេទ Swarovski ដោយគាត់ក៏បានអោយគេធ្វើខ្សែក្រវាត់មាស សម្រាប់គាត់ផងដែរ។

យ៉ាងណាមិញ គាត់បានប្រាប់ប្រភពពត៌មានឲ្យដឹងថា អាវមាស គឺជារបស់មួយ ក្នុងចំណោមរបស់ផ្សេងៗជាច្រើនទៀត ដែលគាត់ស្រមៃចង់បានបំផុត។ គាត់ក៏បានបន្ថែមឲ្យដឹងទៀតថា គាត់មានមាសផ្ទាល់ខ្លួន ចំនួន ១០គីឡូក្រាម ដោយក្នុងនោះ មានដូចជា ខ្សែកមាស ១០ ខ្សែដៃមាស ៦ ចិញ្ចៀនមាស ២៥ និង នាឡិកាដៃមាស ១ផងដែរ។

គាត់បាននិយាយទៀតថា ក្នុងឆ្នាំថ្មី មនុស្សជាច្រើន ទិញឡាន ធ្វើដំណើរកំសាន្តក្រៅប្រទេស ប៉ុន្តែសម្រាប់ខ្លួនគាត់វិញ មានតែមាសទេ ដែលគាត់ស្រលាញ់ចូលចិត្តបំផុត ហើយគាត់បានបញ្ជាក់ថា គាត់មិនភ័យខ្លាចរឿងសុវត្ថិភាពនោះទេ ព្រោះគាត់មានអង្គរក្ស ជាច្រើននាក់ ចាំការពារគាត់។

តើប្រិយមិត្តយល់យ៉ាងណាដែរ?



ដោយ សី

ខ្មែរឡូត    

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]