អង់គ្លេស៖ បន្ទាប់ពីក្លិបតោខៀវ Chelsea បានបំបាក់ក្រុម PAOK នៅក្នុងលទ្ធផល ១-០ នៃក្រុបខណ្ឌ UEFA Europa League រួចមកក្រុមតោខៀវរបស់អង់គ្លេសនេះបានបាត់បង់ខ្សែប្រយុទ្ធសំខាន់ម្នាក់គឺកីឡាករ Pedro Rodríguez ក្រោយពីត្រូវបានអ្នកចាំទី Alexandros Paschalakis អុកមួយជង្គង់ចំស្មាខាងឆ្វេង។

Pedro Rodríguez និង Alexandros Paschalakis

អតីតខ្សែប្រយុទ្ធរបស់ក្រុមអ្នកមានបុណ្យ FC Barcelona នេះបានប៉ះទង្គិចគ្នាយ៉ាងធ្ងន់ធ្ងរជាមួយអ្នកចាំទីសញ្ជាតិក្រិចដោយបានអុកមួយជង្គង់ពេញទំហំចំស្មាខាងឆ្វេងបណ្តាលឲ្យខ្សែប្រយុទ្ធរូបនេះត្រូវដេកឈឺចាប់ពេញទីលានប្រមាណជា ២ទៅ៣នាទីឯណោះ។

គ្រូបង្វឹកលោក Maurizio Sarri ក៏បានចេញមុខបញ្ជាក់អំពីបញ្ហារបួសរបស់ខ្សែប្រយុទ្ធជំនាញជើងស្តាំនេះដែរថា៖ «របួសរបស់ Pedro មិនធ្ងន់ធ្ងរខ្លាំងណាស់ណានោះទេ។ ហើយខ្ញុំក៏មិនបានដឹងអំពីស្ថានភាពពិតប្រាកដរបស់គេនោះដែរ ប៉ុន្តែខ្ញុំបាននិយាយជាគេបានប៉ុន្មាននាទីដែរ ហើយគេអាចនឹងមិនរបួសធ្ងន់ធ្ងរអ្វីនោះដែរ។ ហើយចំពោះការប្រកួតជាមួយក្រុម West Ham និងក្រុម Liverpool វិញរូបគេនៅមិនទាន់ច្បាស់ថាអាចចូលលេងបានឬអត់នោះទេ»។

Pedro Rodríguez
Pedro Rodríguez

គួរឲ្យដឹងថា ខ្សែប្រយុទ្ធ Pedro Rodríguez បានរងរបួសស្មាខាងឆ្វេង បន្ទាប់ពីប៉ះទង្គិចគ្នាជាមួយអ្នកចាំទីក្រុម PAOK កីឡាករ Alexandros Paschalakis ដោយគេបានព្យាយាមរត់ទៅចាប់បាល់ពីមុខខ្សែប្រយុទ្ធរូបនេះហើយក៏បណ្តាលឲ្យប៉ះទង្គិចគ្នាដោយជើងរបស់អ្នកចាំទីរូបនេះដួលត្រូវចំស្មារបស់ Pedro ពេញទំហឹងតែម្តង៕

Pedro Rodríguez

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]