ចិន៖ កីទ្បាករហែលទឹក Sun Yang ដែលជាម្ចាស់មេដាយមាសអូឡាំពិក ៣ ជំនាន់ និងជាម្ចាស់ជើងឯកពិភពលោក ៩ ជំនាន់បានចុះឈ្មោះចូលរៀនបន្តថ្នាក់បណ្ឌិតផ្នែកជវកម្បនាវិទ្យា (ការសិក្សាពីចលនាមនុស្ស) នៅសាកលវិទ្យាល័យសៀងហៃ ប្រទេសចិន។

Sun Yang

យោងតាមសារព័ត៌មានប៉េកាំងបានរាយការណ៍ថា លោក Sun ត្រូវបានអញ្ជើញឱ្យថ្លែងសុន្ទរកថាក្នុងពិធីបើកវគ្គសិក្សាថ្មីកាលពីថ្ងៃពុធ ខែកញ្ញា កន្លងទៅ។

គាត់បានថ្លែងថា "ខ្ញុំសង្ឃឹមថា អ្នករាល់គ្នានៅក្នុងសាលាមិនចាត់ទុកខ្ញុំជាម្ចាស់ជើងឯក ឬតារាអ្វីនោះទេ។ ខ្ញុំគ្រាន់តែជាសិស្សធម្មតាៗនៅទីនេះប៉ុណ្ណោះ។ ពិតប្រាកដណាស់ ខ្ញុំអាចបង្រៀនអ្នករាល់គ្នាហែលទឹកដោយឥតគិតថ្លៃបាន។"

Sun Yang
Sun Yang
Sun Yang

គួរបញ្ជាក់ផងដែរ លោក Sun បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផែ្នកអប់រំពីសាកលវិទ្យាល័យចឺជាំង (Zhejiang) ក្នុងឆ្នាំ ២០១៤ ។

អត្តពលិកវ័យ ២៦ ឆ្នាំរូបនេះក៏បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកអប់រំ និងបណ្តុះបណ្តាលរាងកាយ នៅសាកលវិទ្យាល័យស៊ូចូ (Suzhou) ផងដែរ។ 

Sun Yang
Sun Yang

ហើយឥទ្បូវគាត់ក៏រៀនបន្តថ្នាក់បណ្ឌិតទៀត។ នេះសបញ្ជាក់ឲ្យយើងឃើញថា ការអប់រំគឺជារឿងដ៏សំខាន់សម្រាប់មនុស្សគ្រប់ៗគ្នា បើទោះបីជាគាត់ទទួលបានជោគជ័យក្នុងវិស័យហែលទឹកក៏ដោយ ក៏គាត់នៅតែបន្តការសិក្សាឲ្យបានខ្ពង់ខ្ពស់ផងដែរ៕

Sun Yang

ចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]