ភ្នំពេញ៖ ជឿជាក់ថាប្រិយមិត្តជាច្រើន ប្រាកដជាបានជ្រាបរួចមកហើយ ពីរូបសម្រស់យ៉ាងស្រស់ស្អាតរបស់ តារាម៉ូដែលកូនកាត់ខ្មែរ-បារាំង កញ្ញា Mélia Constantin ដោយរូបនាងតែងតែធ្វើឲ្យមហាជនគ្រប់គ្នា កោតសរសើរមិនដាច់ពីមាត់ ពីសមត្ថភាពសិល្បៈ និងជាពិសេសរូបសម្រស់នាងតែម្ដង។

ដោយឡែក បន្ទាប់ពីបានជ្រាបពីរូបសម្រស់ដ៏ស្អាត របស់តារាម៉ូដែលរូបនេះរួចហើយនោះ ប្រសិនបើប្រិយមិត្ត ងាកមកចាប់អារម្មណ៍ ពីមិត្តប្រុសរបស់តារាស្រីរូបនេះវិញ គឺលោក Antony Rolland ដែលជាតារាម៉ូដែលវ័យក្មេង និងជាកូនកាត់ខ្មែរ-បារាំងផងនោះ អាចនឹងធ្វើឲ្យមហាជនគ្រប់គ្នា និងជាពិសេសហ្វេនៗអ្នកទាំងពីរ ប្រាកដជាសសើរមិនដាច់ពីមាត់ជាមិនខាន ព្រោះតែរូបសម្បត្តិយ៉ាងស្រស់សង្ហារបស់លោក ហើយជាពិសេសជាងនេះទៅទៀតនោះ គ្រប់ពេលតារាម៉ូដែលប្រុសរូបនេះ ស្លៀកពាក់ក្នុងឈុតកូនកម្លោះ ដែលជាសម្លៀកបំពាក់ប្រពៃណីខ្មែរតែម្ដង។

ទន្ទឹមជាមួយគ្នានេះដែរ ក៏មានមហាជនជាច្រើន បានសរសើរ និងសម្ដែងការត្រេកអរជាខ្លាំង ដោយពួកគេមិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាត និងស្រស់សង្ហាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាគូស្នេហ៍ដ៏ផ្អែមល្ហែមមួយគូថែមទៀតផង៕

សូមទស្សនាកម្រងរូបភាពខាងក្រោម៖  

Melia និងមិត្តប្រុស
Melia និងមិត្តប្រុស
Antony Rolland
Antony Rolland
Antony Rolland
Antony Rolland
Antony Rolland

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]