ភ្នំពេញ៖ ច្រឹង ពលរដ្ឋ កាន់តែកៀកថ្ងៃផ្លាស់ទៅចូលរួមក្រុមបាល់ទាត់ក្នុងប្រទេសថៃហើយ។ ក្នុងអាជីពជាកីឡាករបាល់ទាត់ អាចនិយាយបានថាបានធ្វើឱ្យពលរដ្ឋ បានផ្លាស់ប្ដូររឿងជាច្រើនជាមួយនឹងការអភិវឌ្ឍន៍ខ្លួនឯង បើទោះបីជាជួបបញ្ហាមួយចំនួនក្ដី ។

យ៉ាងណាមិញ ថ្ងៃនេះយើងសូមលើកយកពីភាពខុសប្លែកមួយចំនួនដែល ច្រឹង ពលរដ្ឋ ក្រោយសហការជាមួយក្រុមហ៊ុននាឡិកាដៃ Nautica ដែលមកពីអាមេរិក៖

១. ពលរដ្ឋ មើលទៅមានភាពចាស់ទុំជាងមុន 

បើទោះបី ពលរដ្ឋ មានអាយុទើប ២១ ឆ្នាំក៏ដោយ ប៉ុន្តែ Nautica បានរៀបចំឱ្យ ច្រឹង ពលរដ្ឋ មានភាពចាស់ទុំជាបុរសជាមួយនឹងស្ទាយ៍បែបក្លាសិកមួយនេះ។

ច្រឹង ពលរដ្ឋ

២. ពលរដ្ឋ អាចប្រឈមមុខជាមួយបញ្ហា ដែលកំពុងកើតមាន

ខណៈពេលដែលកំពុងចាប់ផ្ដើមជាមួយក្រុមហ៊ុននាឡិកាដៃមកពីអាមេរិកមួយនេះ អាចនិយាយថា ច្រឹង ពលរដ្ឋ កំពុងមានរឿងមួយចំនួន ដែលធ្វើឱ្យប៉ះពាល់ទាំងការងារ និងកេរ្តិ៍ឈ្មោះក្នុងសង្គម។ ប៉ុន្តែយ៉ាងណាមិញ បញ្ហាទាំងនោះមិនអាចបំបាក់ទឹកចិត្តឱ្យ ពលរដ្ឋ បាក់ទឹកចិត្តនោះទេ ផ្ទុយទៅវិញ ពលរដ្ឋ កាន់តែបង្ហាញភាពសង្ហាកាន់តែខ្លាំង ជាមួយនឹងការចូលរួមផ្សព្វផ្សាយនាឡិកាដៃ Nautica

ច្រឹង ពលរដ្ឋ

៣. ធ្វើបានល្អជាងតារាម៉ូដែលអាជីពមួយចំនួន បើទោះជាអ្វីដែលខ្លួនមិនធ្លាប់គិត 

បើយើងក្រឡេកមើលការងារជាតារាម៉ូដែលរបស់កីឡាកររូបនេះវិញ តាំងពីដំបូងអាចនិយាយបានថាគឺនៅមានកម្រិត។ ប៉ុន្តែការងារចុងក្រោយក្នុងពេលថ្មីៗ ជាមួយ Nautica អាចនិយាយថា ពលរដ្ឋ កាន់តែដូចតារាម៉ូដែលអាជីពហើយ ក្រោមការផ្ដល់បទពិសោធន៍ពីអ្នកជំនាញផ្ទាល់ បើទោះបីវាមិនមែនជាអ្វីដែលជាជំនាញរបស់ពលរដ្ឋ ក៏ដោយ៕ 

ច្រឹង ពលរដ្ឋ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]