អង់គ្លេស៖ ក្រុមហ៊ុនផលិតរថយន្តលំដាប់អន្តរជាតិរបស់ជប៉ុន NISSAN បានកែច្នៃរថយន្តមួយបាំងកន្លះមួយគ្រឿង ឱ្យក្លាយជាកែវយឹតចល័តលំដាប់ថ្នាក់ពិភពលោក ដែលមានឈ្មោះថា The Navara Dark Sky (រថយន្តឆ្លុះមេឃងងឹត) ដែលអាចឱ្យតារាវិទូមើលឃើញទិដ្ឋភាពយ៉ាងលម្អិត នៅទីតាំងហួសពីក្រវ៉ាត់ភពសៅរ៍ ទៅដល់ហ្គាឡាក់ស៊ី បណ្តុំឧស្ម័នក្នុងលំហ និងស៊ុបពើណូវ៉ា (ផ្កាយបញ្ចេញពន្លឺខ្លាំងក្រោយផ្ទុះភ្លាមៗ) ដែលនៅឆ្ងាយៗបាន។

រថយន្ត Nissan ឆ្លុះមេឃរាត្រី

រថយន្ត Nissan តែមួយគ្រឿងគត់ ដែលអភិវឌ្ឍក្នុងចក្រភពអង់គ្លេស និងសហការជាមួយទីភ្នាក់ងារអវកាសអឺរ៉ុបនេះ ត្រូវបានបង្ហាញនៅពិធីពិព័រណ៍រថយន្តក្នុងក្រុង ហាណូវ័រ ប្រទេសអាល្លឺម៉ង់ កាលពីប៉ុន្មានថ្ងៃមុននេះ។

រថយន្ត Nissan ឆ្លុះមេឃរាត្រី

កន្ទុយសណ្តោងខាងក្រោយ មានបរិយាកាសកំណត់ឱ្យត្រជាក់ ដែលអាចឱ្យកែវយឹតរក្សាលំនឹង និងអាចឆ្លុះក្នុងសមត្ថភាពអតិបរមានៅគ្រប់ទីតាំង។ លុះដល់កន្លែងសក្តិសម វានឹងបើកដំបូលដើម្បីផ្ចិតផ្ចង់ក្នុងការឆ្លុះមេឃក្នុងពេលរាត្រី។ 

កែវយឹតលំដាប់ពិភពលោក

លោក Fred Jansen អ្នកគ្រប់គ្រងជាន់ខ្ពស់នៃបេសកកម្មរបស់ទីភ្នាក់ងារអវកាសអឺរ៉ុប បានឱ្យដឹងថា រថយន្តឆ្លុះមេឃងងឹតនេះ អាចឱ្យការសង្កេតតារា ធ្វើឡើងនៅកន្លែងដាច់ស្រយាល ដោយមិនធ្វើឱ្យខូចពន្លឺ ខណៈដឹកជញ្ជូនកែវយឹតដោយងាយ និងសុវត្ថិភាព។ 

រថយន្ត Nissan ឆ្លុះមេឃរាត្រី

ក្រៅពីសមត្ថភាពដែលអាចបើកបរបានលើគ្រប់ស្ថានភាពផ្លូវ រថយន្តនេះមានបំពាក់អាគុយអគ្គិសនីចល័ត អ៊ីនធើណិតគ្មានខ្សែ កុំព្យូទ័រយួរដៃ និងវិទ្យុបញ្ជូនសញ្ញាកម្រិតប្រេកង់ខ្ពស់បំផុត ដើម្បីផ្ទេរទិន្នន័យទៅគ្រប់ទីកន្លែងក្នុងពិភពលោក៕

រថយន្ត Nissan ឆ្លុះមេឃរាត្រី
កែវយឹតលំដាប់ពិភពលោក
រថយន្ត Nissan ឆ្លុះមេឃរាត្រី
រថយន្ត Nissan ឆ្លុះមេឃរាត្រី
រថយន្ត Nissan ឆ្លុះមេឃរាត្រី
រថយន្ត Nissan ឆ្លុះមេឃរាត្រី
រថយន្ត Nissan ឆ្លុះមេឃរាត្រី
រថយន្ត Nissan ឆ្លុះមេឃរាត្រី
រថយន្ត Nissan ឆ្លុះមេឃរាត្រី

សូមទស្សនាវីដេអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]