រាជធានីភ្នំពេញ ៖ អគ្គិភ័យបានឆាបឆេះមួយវឹប នៅលើលំនៅឋានជាន់ទី១ ដែលមានជាន់ខាងក្រោមបើកជាហាងលក់គ្រឿង ប្រដាប់ប្រដាក្មេងលេងគ្រប់ប្រភេទលេខ៦៧១ លើកំណាត់មហាវិថីកម្ពុជាក្រោម ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២ និង៣០នាទីរសៀលថ្ងៃទី៣ មករា ២០១៣ ហើយមនុស្សម្នាបានមកចោមរោមមើលកកកុញលើដងផ្លូវ ។

តាមការឱ្យដឹងជំហានដំបូង ការឆាបឆេះនេះ បណ្តាលមកពីទុស្សេខ្សែភ្លើង តែមិនបណ្តាលឱ្យនរណាម្នាក់រងរបួសនោះទេ គ្រាន់តែឆាបឆេះតុមួយ និងផ្ទាំងប៉ាណូដាក់នៅខាងលើប៉ុណ្ណោះ ។ ម្ចាស់ផ្ទះខាងលើ ឈ្មោះសរ ចាន់នី អាយុ៥៥ឆ្នាំ ។ យ៉ាងណាក៏ដោយ ក្នុងហេតុការណ៍នេះ គេឃើញរថយន្តពន្លត់អគ្គិភ័យចំនួន៦គ្រឿង បានទៅអន្តរាគមន៍បាញ់ទឹកពន្លត់ តែប្រើប្រាស់អស់២រថយន្ត គ្រប់គ្រងសភាពការណ៍ភ្លើងរលត់ជាស្ថាពរ ។

ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕








បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]