បរទេស៖ ខណៈការប្រកួតក្របខណ្ឌ Champions League បានវិលត្រលប់មកវិញកាលពីប៉ុន្មានថៃ្ងកន្លងទៅនេះ ខែ្សបម្រើរបស់ក្រុមអធិរាជស Real Madrid កីឡាករ Casemiro ក៏បានចូលរួមលេងឲ្យក្លិបក្នុងជ័យជម្នះលើក្រុម Roma ៣-០ ផងដែរ។

Casemiro

ក្រោយក្រុមម្ចាស់ជើងឯក១៣សម័យ បង្ហាញទម្រង់លេងយ៉ាងល្អក្នុងការប្រកួតបើកឆាកកាលពី២ថៃ្ងមុន ខែ្សបម្រើជម្រើសជាតិប្រេស៊ីល បាននិយាយអំពីកីឡាករណាដែលគួរឈ្នះពានរង្វាន់ Ballon d’Or ក្រោយបញ្ចប់ការប្រកួត។

«Modric នឹងឈ្នះ Ballon d’Or? ខ្ញុំគិតថា វាជាឆ្នាំដ៏ល្អសម្រាប់គេ ប៉ុន្ដែខ្ញុំឲ្យពាននេះទៅ Cristiano Ronaldo» Casemiro និយាយ។  

Casemiro និយាយក្រោយចប់ការប្រកួត

បន្ទាប់មករូបគេក៏បាននិយាយពីការប្រកួតដែល Real Madrid ឈ្នះ ៣-០ លើ Roma ថា៖ «យើងលេងបានល្អណាស់ ហើយយើងបានគ្រប់គ្រងការប្រកួតសឹងទាំងអស់ ទល់នឹងក្រុមដែលបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីឆ្នាំមុន។ យើងបង្កើតឱកាសជាច្រើនដល់ទៅជាង ៣០ដង ខណៈការការពារក៏ល្អ និយាយទៅគឺពិតជាគួរអោយចាប់អារម្មណ៍ណាស់»៕  

Luka Modric
Cristiano Ronaldo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]