បរទេស៖ ខ្សែការពារ Sergio Ramos របស់ក្លិបអធិរាជស Real Madrid បានក្លាយជាកីឡាករទី ១ដែលទទួលបានការពិន័យកាតលឿងនិងកាតក្រហមច្រើនជាងគេនៅក្នុងប្រវត្តិសាស្រ្តការប្រកួតនៃក្របខណ្ឌ Champions League ។

Sergio Ramos

ក្រោយក្រុមអធិរាជសរបស់អេស្ប៉ាញបានលុតក្រុមភ្ញៀវ Roma នៅក្នុងលទ្ធផល ៣-០នៃក្របខណ្ឌ Champions League កាលពីម្សិលមិញនេះ ប្រធានក្រុមជម្រើសជាតិអេស្ប៉ាញរូបនេះត្រូវបានអាជ្ញាកណ្តាលជូនកាតលឿងមួយសន្លឹកនៅក្នុងនាទីទី ២៣ ដោយការពិន័យកាតលឿងនេះដែរគឺជាលើកទី ៣៧នៅក្នុងនាមជាខ្សែការពារដែលធ្លាប់ចូលលេងបាន ១១៥ប្រកួតនៅក្របខណ្ឌកំពូលរបស់អឺរ៉ុបមួយនេះ។

ជាមួយគ្នានេះដែរ ខ្សែការពារវ័យ ៣២ឆ្នាំនេះក៏ធ្លាប់បង្កើតនូវកំណត់ត្រាជាកីឡាករដែលទទួលបានការពិន័យកាតច្រើនជាងគេក្នុងមួយរដូវកាលរបស់ក្របខណ្ឌ Champions League គឺដល់ទៅ ៥ កាតក្នុងមួយរដូវកាលពោលអំឡុងឆ្នាំ ២០១០-១១ និង ២០១២-១៣។

Sergio Ramos

សូមបញ្ជាក់ថា ក្រុមអធិរាជស Real Madrid បាននាំយកខ្សែការពារឆ្នើម Sergio Ramos ពីក្រុម Sevilla នៅក្នុងឆ្នាំ ២០០៥ជាមួយនឹងតម្លៃនឿយហត់ ២៧លានផោន ដោយគិតមកត្រឹមពេលនេះរូបគេបានចូលលេងក្នុងការប្រកួតផ្លូវការឲ្យក្រុមការពារដំណែងជើងឯកក្របខណ្ឌ Champions League នេះបានចំនួន ៥០០ប្រកួត៕

Sergio Ramos
Sergio Ramos

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]