បរទេស៖ ក្រុមជម្រើសជាតិបែលហ្ស៊ិក និងម្ចាស់ពានរង្វាន់ពិភពលោកឆ្នាំ២០១៨ បារាំង បានក្លាយជាក្រុមជម្រើសជាតិ២ដំបូងគេ ដែលមានលេខរៀងទី១ ដូចគ្នា (ស្ទួន) ក្នុងតារាងចំណាត់ថ្នាក់ FIFA។ 

បែលហ្ស៊ិក និងបារាំង

ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Roberto Martinez ដែលដឹកនាំក្រុមជម្រើសជាតិបែលហ្ស៊ិក ឲ្យទទួលបានចំណាត់ថ្នាក់លេខ៣ ក្នុងព្រឹត្ដិការណ៍ពានរង្វាន់ពិភពលោកកាលពីជាង២ខែមុន បានឡើងដល់ចំណាត់ថ្នាក់កំពូលតារាងរបស់ FIFA ជាលើកដំបូងតាំងពីឆ្នាំ២០១៥។ 

ក្រុមជម្រើសជាតិបែលហ្ស៊ិក
ក្រុមជម្រើសជាតិបារាំង

ក្រុមជម្រើសជាតិអង់គ្លេស ដែលឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ World Cup កន្លងទៅ ស្ថិតនៅចំណាត់ថ្នាក់លេខ៦ ខណៈក្រុមក្បែរខាងវែល ស្ថិតនៅលេខ១៩។

អាល្លឺម៉ង់ ដែលធ្លាក់ក្នុងវគ្គសន្សំពិន្ទុកាលពី World Cup ២០១៨ បានធ្លាក់ដល់ចំណាត់ថ្នាក់ទី១៥ ក្នុងតារាង FIFA កាលពីប៉ុន្មានខែមុន បានឡើងមកកាន់ចំណាត់ថ្នាក់ទី១២ វិញ។

ដោយឡែកក្រុមជម្រើសជាតិកម្ពុជា វិញ បានធ្លាក់ចំណាត់ថ្នាក់ ៣លេខ នៅលើ FIFA Ranking ប្រចាំខែកញ្ញានេះ ដោយស្ថិតនៅលេខរៀងទី១៦៩ ខណៈខែមុនក្រុមគោព្រៃស្ថិតនៅចំណាត់ថ្នាក់ទី១៦៦៕  

ក្រុមជម្រើសជាតិកម្ពុជា
តារាងចំណាត់ថ្នាក់ពិភពលោក
តារាងចំណាត់ថ្នាក់ក្រុមកម្ពុជា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]