ជប៉ុន៖ តារាចម្រៀង និងពិធីការិនី ប្រចាំផលិតកម្មហង្សមាសជាច្រើនរូប បាននាំគ្នាធ្វើដំណើរកម្សាន្ត និងដើម្បីធ្វើការងារ នៅលើទឹកដីប្រទេសជប៉ុនជាច្រើនថ្ងៃ តែអ្នកទាំងនោះទើបតែបាន ធ្វើដំណើរទៅកាន់ទីនោះប៉ុន្មានថ្ងៃប៉ុណ្ណោះ។

ជាក់ស្តែង នៅក្នុងនោះដែរ តារាទាំងអស់មានដូចជាលោកឆន សុវណ្ណរាជ កញ្ញាឱក សុគន្ធកញ្ញា និងពិធីករល្បីប្រចាំផលតកម្មយក្សមួយនេះ បានបង្ហាញភាពសប្បាយរីករាយយ៉ាងខ្លាំង នៅពេលដែលមានពេលបានដើរលេងជុំគ្នា ជាមួយនឹងតារាល្បីៗរួមទ្រនំទាំងនេះ។

តែបើក្រឡេកទៅមើលលោកឆន សុវណ្ណរាជ ពេលទៅដល់ទីនោះភ្លែត លោកមិនភ្លេចបង្ហោះរូបភាពចែកចាយ ដល់បណ្តាអ្នកគាំទ្រនោះទេ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ លោកបានលេងខ្លួនយ៉ាងសង្ហា ជាមួយនឹងស្ទាយ៍តែងខ្លួនយ៉ាងឡូយ មើលទៅពិតជាសាកសមជាកំពូលតារាចម្រៀងតែម្តង។

ក្រោយពីបានឃើញដូច្នោះ បណ្តាអ្នកគាំទ្រជាច្រើនក៏បានសម្តែងសេចក្តីនឹករលឹកដល់លោក លើសពីនេះពួកគេ ក៏បានសរសើរដល់លោកពីការតែងខ្លួន ព្រោះមិនថាឡើងឆាក ដើរលេងក្រៅប្រទេសតែងតែស្អាត និងប្លែកភ្នែកជានិច្ច៕

សូមទស្សនារូបភាពខាងក្រោមនេះ ដើម្បីឲ្យជ្រាបច្បាស់៖ 

ឆន សុវណ្ណរាជ
ឆន សុវណ្ណរាជ
ឆន សុវណ្ណរាជ
ឆន សុវណ្ណរាជ​ នៅក្រៅប្រទេស
ឆន សុវណ្ណរាជ​ នៅក្រៅប្រទេស
ឆន សុវណ្ណរាជ​ នៅក្រៅប្រទេស
ឆន សុវណ្ណរាជ​ នៅក្រៅប្រទេស
ឆន សុវណ្ណរាជ​ នៅក្រៅប្រទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆន សុវណ្ណរាជ