អង់គ្លេស៖ គ្រូបង្វឹក Unai Emery បានក្លាយជាគ្រូបង្គោលដែលឈ្នះការប្រកួតច្រើនជាងគេក្នុងប្រវត្ដិសាស្រ្ដពានរង្វាន់ Europa League ក្រោយដឹកនាំក្រុម Arsenal ឈ្នះក្រុម Vorskla ដោយលទ្ធផល ៤-២ កាលពីយប់មិញនេះ។ 

Unai Emery

៤គ្រាប់របស់ក្រុមដែលមានមូលដ្ឋានក្នុងទីក្រុងឡុងដ៏ ធើ្វបានដោយខែ្សប្រយុទ្ធ Aubameyang នាទី៣២,៥៦ ខែ្សប្រយុទ្ធ Welbeck នាទី៤៨ និងខែ្សបម្រើឆ្នើម Ozil នាទី៧៤។ ខណៈក្រុមភ្ញៀវក៏អាចរកបាន២គ្រាប់លួងចិត្ដដែរ គឺធើ្វបានដោយកីឡាករ Chesnakov នាទី៧៧ និងកីឡាករ Sharpar នាទី៩០។

ជ័យជម្នះ ៤-២ លើក្រុម Vorskla ធើ្វឲ្យ Arsenal ទទួលបាន៣ពិន្ទុ សម្រាប់ពូល F ក្នុងការប្រកួតបើកឆាកពានរង្វាន់លំដាប់ទី២របស់អឺរ៉ុបនេះ។  

Arsenal 4-2 Vorskla
Arsenal 4-2 Vorskla

ដោយឡែកក្រុមមកពីអង់គ្លេសដូចគ្នា គឺក្រុមតោខៀវ Chelsea ក៏អាចរកឃើញជ័យជម្នះរបស់ខ្លួនផងដែរក្នុងពានរង្វាន់មួយនេះ ក្រោយលេងក្រៅដីឈ្នះក្រុមម្ចាស់ផ្ទះ PAOK ក្នុងលទ្ធផល ១-០៕ 

PAOK 0-1 Chelsea
PAOK 0-1 Chelsea

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]