(ភ្នំពេញ)៖ តារាសម្តែងស្រីចង្កាស្រួចកញ្ញា សួង សាខារ៉ានីត ថ្មីៗនេះបានជួបរឿងស៊យ នឹកស្មានមិនដល់ ខណៈដែលរថយន្តរបស់នាង ត្រូវបានគេជិះមកបុកពីក្រោយ បណ្តាល ឲ្យរងការខូចខាតយ៉ាងដំណំ ប៉ុន្តែដោយមានការយោគយល់ និងសូមទោសពីសំណាក់ភាគីបង្ក សាខារ៉ានីត យល់ព្រមសម្រួលត្រឹមពាក្យ «សុំទោស»។

តារាសម្តែងស្រីមានប្រជាប្រិយភាព និងកំពុងច្បាមបានការងារសិល្បៈច្រើន កញ្ញា សួង សាខារ៉ានីត ថ្វីត្បិតតែរថយន្តរបស់នាង ត្រូវបានជួបគ្រោះថ្នាក់ចរាចរណ៍បែបនេះ ពិតមែនតែតារាស្រីសាច់សខ្ចីរូបនេះ ពុំបានបញ្ជាក់ច្បាស់នៃទីតាំងកន្លែង កើតហេតុនោះទេ ពោលគឺត្រឹមតែលើកឡើងថា រថយន្តរបស់ខ្លួន ត្រូវបានគេជិះមកបុកបណ្តាលឲ្យខូចខាត មួយផ្នែកខាងក្រោយប៉ុណ្ណោះ។

កញ្ញា សួង សាខារ៉ានីត បានបង្ហោះភ្ជាប់រូបភាព ដែលគ្រោះថ្នាក់ចរាចរណ៍នោះថា «សូមទោសមួយមាត់ជាកាស្រេច…! អស់លុយអូនទៀត»។ តាមរយៈនេះដែរ ក៏មានការផ្ញើសារសួរនាំជាច្រើន ពីមហាជនជាមួយការលើកឡើងថា អ្វីដែរយើងអាចយោគយល់គ្នាបាន ក៏យោគយល់ទៅ ខណៈសាមីខ្លួនក៏បានតបវិញថា «តែជាងតោននឹងបាញ់ថ្នាំ មិនយោគយល់ទេ សុំចុះតែ៥ដុល្លារក៏មិនបានផង»។

ដោយមើលឃើញពីទង្វើ ចេះអនុគ្រោះ និងអាធ្យាស្រ័យ ចំពោះភាគីបង្កគ្រោះថ្នាក់ចរាចរណ៍ ដែលបានជិះមកបុករថយន្ត របស់តារាសម្តែងស្រីកញ្ញា សួង សាខារ៉ានីត ភ្លាមៗនោះ គេក៏សង្កេតឃើញមានមតិជាច្រើន លើកសរសើរនាងដែរថា ពិតជារូបស្អាតហើយចិត្តល្អទៀត។ បើមានមនុស្សចិត្តល្អបែបហ្នឹងដូចគ្នានោះ គឺពិតជាប្រសើរខ្លាំង ព្រោះអាចនឹងគ្មានករណីហិង្សាកើតឡើងឡើយ រវាងអ្នកបង្ក និងជនរងគ្រោះ៕

សួង ​សាខារ៉ានីត
សួង ​សាខារ៉ានីត
សួង ​សាខារ៉ានីត

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]