បរទេស៖ វីរបុរសបាល់ទាត់បាល់ទាត់របស់ប្រទេសអ៊ីតាលីលោក Francesco Totti បានទទួលស្គាល់ថា រូបលោកធ្លាប់បានទាក់ទងខែ្សប្រយុទ្ធ Zlatan Ibrahimovic និង Ronaldo ប្រេស៊ីល ឲ្យមកលេងនៅក្រុម AS Roma។ 

Francesco Totti

អតីតកីឡាករនាំលេងដែលចំណាយពេលដល់ទៅ ២៥ឆ្នាំប្រកបអាជីពតែក្លិប Roma បានធើ្វការប្រកួតដល់ទៅ៧៥០ប្រកួត និងស៊ុតបញ្ចូលទីចំនួន៣០០គ្រាប់។

និយាយទៅកាន់កាសែត La Repubblica អតីតកីឡាករដែលជួយឲ្យអ៊ីតាលីឈ្នះ World Cup ឆ្នាំ២០០៦ បានឲ្យដឹងថា៖ «ខ្ញុំតែងតែនិយាយថា អ្នកតែងតែត្រូវការកីឡាករដែលឈ្នះពាន មកលេងដើម្បីឈ្នះពាន»។  

Totti បន្ដថា៖ «ខ្ញុំសង្ឃឹមថា Ronaldo, Ibrahimovic កីឡាករដែលល្អជាងគេលើលោកនឹងមកលេងនៅទីនេះ (Roma)។ មិនមែនត្រឹមប្រយុទ្ធនោះទេ គឺទាំងការពារ និងបម្រើ។ សំណាងមិនល្អ ប្រាក់របស់យើងមានកម្រិត។ យើងមិនមានលុយគ្រប់គ្រាន់សម្រាប់ចំណាយទៅលើពួកគេ។ ពិតណាស់ ខ្ញុំព្យាយាមនាំពួកគេឲ្យចូលរួមជាមួយ Roma ណាស់»៕ 

ិIbrahimovic
Ronaldo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]