ភ្នំពេញ៖ មុននេះមិនប៉ុន្មានម៉ោង លើបណ្ដាញសង្គម មានការចែកចាយតគ្នា យ៉ាងច្រើន ពីវីដេអូចម្រៀង ច្រៀងឆ្លើយឆ្លងគ្នា ដោយគ្មានភ្លេងរវាងប្អូនប្រុស ធឿន បុរី ជាមួយនឹងតារាចម្រៀងស្រី ដែលជាគ្រាប់ពេជ្រប្រចាំ ផលិតកម្មថោន កញ្ញា មាស សុខសោភា

តាមរយៈ ការបកស្រាយចម្រៀងគោក របស់អ្នកទាំង២ក្នុងបទ «ធាតុទឹកធាតុដី» បានធ្វើឲ្យផ្អើលអស់អ្នកលេងហ្វេសប៊ុក ព្រោះតែអត់ទ្រាំមិនសរសើរមិនបាន ពីទឹកដមសម្លេងដ៏ពីរោះ សូម្បីតែគ្មានភ្លេងសោះ ក៏ប្អូននិងកញ្ញានៅតែអាចច្រៀង បានយ៉ាងរណ្ដំចិត្ត ចែកជូនទស្សនិកជនបានទស្សនាផងដែរ។

គួររម្លឹកដែរថា កុមារា ធឿន បុរី ធ្លាប់បានចេញបទចម្រៀង Cover មួយបទ មានចំណងជើងថា «បុប្ផាឈៀងម៉ៃ» បានធ្វើឲ្យមហាជនជាច្រើន កោតសរសើរលើទឹកដមសម្លេង របស់ប្អូនជាខ្លាំង រហូតជាប់ងារហៅថា កែវ សារ៉ាត់ទី២ ទៀតផង៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូទាំងអស់គ្នា៖

កុមារាធឿន បុរី និង មាស សុខសោភា
កុមារាធឿន បុរី និង មាស សុខសោភា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា