កាលពីពេលថ្មីៗនេះ បុរសគ្មានការងារធ្វើម្នាក់ ត្រូវបានចាប់ខ្លួនបញ្ចូនទៅក្នុងគុក ដោយសារតែបានកាប់ឪពុកបង្កើតរបស់ខ្លួន។

យោងតាមប្រភពព័ត៌មាន ស្ទ៉មភើ របស់ប្រទេសសឹង្ហបុរី បានឲ្យដឹងថា បុរសដែលគ្មានការងារធ្វើរូបនោះ បានកាប់ឪពុកបង្កើតរបស់ខ្លួន ដោយសារតែឪពុករបស់ខ្លួន បានធ្វើឲ្យមានសំលេងយ៉ាងខ្លាំង ដោយចៃដន្យ ខណៈពេលដែលគាត់ បានចាក់សោរទ្វារដែករបស់គាត់ មុនពេលចេញទៅក្រៅ។ ប្រភពដដែលបានបន្តទៀតថា បុរសគ្មានការងារធ្វើ ដែលបានកាប់ឪពុកបង្កើតរបស់ខ្លួននោះ មានឈ្មោះថា Albert Ang Boon Thiam មានអាយុ ៣៩ឆ្នាំ រស់នៅក្នុងប្រទេសសឹង្ហបុរី បានវាយតប់ជាមួយឪពុករបស់ខ្លួន និងបានកាប់ឪពុកបង្កើតរបស់ខ្លួន ចំច្រមុះផងដែរ។

សូមបញ្ជាក់ផងដែរថា បុរសរងគ្រោះដែលជាឪពុកនោះ មានឈ្មោះថា Ang Teck Poh មានអាយុ ៦៧ឆ្នាំ ដែលនៅក្រោយពេលកើតហេតុ គាត់ក៏បានមកដាក់ពាក្យបណ្តឹង ទៅដល់មន្រី្តទប់ស្កាត់បទឧក្រិដ្ឋ ពីបទបង្ករបួសស្នាមផងដែរ។ យ៉ាងណាម៉ិញ បុរសដែលមានចិត្តសាហាវ ហ៊ានលើកដៃកាប់ឪពុកបង្កើតរបស់ខ្លួនរូបនោះ ត្រូវបានគេដាក់ឲ្យជាប់គុករយៈពេល ៦ខែ។



ដោយ ៖ Bi

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]