ភ្នំពេញ៖ លោក Alistair Scott ជាអគ្គនាយកផ្នែកលក់របស់ក្រុមហ៊ុន Jaguar Land Rover ប្រចាំតំបន់អាស៊ីអាគ្នេយ៍បានបង្ហាញពីភាពរីកចម្រើន និងកោតសសើរខ្ពស់ពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងបុគ្គលគ្រប់ជាន់ថ្នាក់ទាំងអស់របស់ក្រុមហ៊ុន Jaguar Land Rover កម្ពុជា។

អគ្គនាយកផ្នែកលក់របស់ Jaguar Land Rover

លោកបានគូសបញ្ជាក់ថា ការជ្រើសរើសទិញរថយន្ត Jaguar Land Rover តាមរយៈក្រុមហ៊ុនគឺជាជម្រើសដ៏ត្រឹមត្រូវបំផុតសម្រាប់សុវត្ថិភាព និងទំនុកចិត្តទាំងរថយន្តថ្មី និងមួយទឹក ដែលមានការធានាត្រឹមត្រូវពីរោងចក្រផ្ទាល់។

កន្លងទៅថ្មីៗនេះ ក្រុមហ៊ុនទើបតែប្រារព្ធពិធីប្រគល់រថយន្តថ្មីប្រណីតម៉ាក Jaguar XJL ២ គ្រឿង និង Jaguar F-PACE ១ គ្រឿង ជូនទៅសណ្ឋាគារ Rose Wood Hotel និង Resort លំដាប់ផ្កាយប្រាំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ម្ចាស់សណ្ឋាគារគឺលោកឧកញ៉ា សំអាង (វឌ្ឍនៈ)។ ដោយសារតែភាពល្អឥតខ្ចោះនៃបច្ចេកវិទ្យាឈានមុខគេដែលមានសក្តានុពល និងសាកសមជាមួយសណ្ឋាគារលំដាប់ផ្កាយប្រាំមួយនេះ ទើបសណ្ឋាគារសម្រេចបញ្ជាទិញរថយន្ត Jaguar ទាំង ៣ គ្រឿងនេះ។

ពិធីប្រគល់រថយន្តថ្មី

លោក Ulf Sebecke ដែលជានាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Jaguar Land Rover ប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា កម្ពុជាគឺជាប្រទេសដែលធ្វើឱ្យលោកមានអារម្មណ៍រំភើបក្នុងអាជីពបំពេញការងាររបស់លោកដោយហេតុផលថា យើងបានឈរនៅលំដាប់ថ្នាក់លេខ ១ ក្នុងការប្រឹក្សាផ្នែកសេវាកម្មក្នុងចំណោម ១១២ ប្រទេសនឹងលំដាប់ថ្នាក់លេខ ២ ផ្នែកផ្គត់ផ្គង់លើរថយន្តក្នុងចំណោម ៧ ប្រទេស។

លោកបានបញ្ជាក់ថា ក្រុមហ៊ុនក៏បានចាប់ដៃគូសហការណ៍ជាមួយសម្អាងការ នួន ស្រី ដោយឈរលើការលើកកម្ពស់សិទ្ធិស្ត្រីក្នុងវិស័យច្នៃប្រឌិតឱ្យមានការលើកកំណើននៃអរិយធម៌ខ្មែរ ហើយទើបមានការចាប់ដៃគូសហការណ៍រួមបេះដូងជាមួយគ្នា។

ពិធីប្រគល់រថយន្តថ្មីប្រណីត
ពិធីប្រគល់រថយន្តថ្មីប្រណីត

កម្មវិធីពិព័រណ៍អាពាហ៍ពិពាហ៍ នៅមជ្ឈមណ្ឌលកោះពេជ្រនាថ្ងៃទី ២២-២៣ ខែកញ្ញាចាប់ពីម៉ោង ៨ ព្រឹកតទៅ។ លោកអ្នកក៏អាចអញ្ជើញទៅទស្សនាការតាំងបង្ហាញរថយន្តជាមួយម៉ូតសម្លៀកបំពាក់បែបប្រពៃណីស្អាតៗផងដែរ មិនតែប៉ុណ្ណោះលោកអ្នកក៏អាចធ្វើការបើកបរសាកល្បងដោយសេរី ជាមួយឱកាសឈ្នះនូវការប្រើប្រាស់រថយន្តសម្រាប់ថតរូបមុនអាពាហ៍ពិពាហ៍ ឬក្នុងថ្ងៃអាពាហ៍ពិពាហ៍ថែមទៀតផង។

ពិធីប្រគល់រថយន្តថ្មីប្រណីត
ពិធីប្រគល់រថយន្តថ្មីប្រណីត

យើងសូមរក្សាសិទ្ធិក្នុងការមិនបកប្រែជាខេមរភាសានូវចំណាប់អារម្មណ៍របស់លោកផ្ទាល់ដូចតទៅ៖

«As General Manager of Jaguar Land Rover Cambodia, Mr. Ulf Sebecke, believes in the mutual synergy of two unique brands: Jaguar’s Heritage + Sammangka Nournsrey’s exquisitely designed wedding gowns incorporating Rich Traditional Cues with a hint of modernity. Representing a global brand in Cambodia Mr. Ulf Sebecke’s focus is to create a presence in Cambodia through involvement with, recognizing and supporting the Culture, Tradition and Arts of the Cambodian society»។

ព័ត៌មានលម្អិតពីរថយន្តប្រណិត Jaguar និង Land Rover មាននៅមហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សូមទំនាក់ទំនង៖ 023 888-811 / 070 999-111

គេហទំព័រផ្លូវការ៖ www.landrovercambodia.com

ទំព័រ Facebook ផ្លូវការ៖ Land Rover Cambodia

ទំព័រ Instagram ផ្លូវការ៖ @LandRoverCambo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]