ពិភពលោក៖ ប្រទេសទាំងអស់ជុំវិញពិភពលោកដែលមានសុខសន្តិភាព តែងខិតខំអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដើម្បីឱ្យពលរដ្ឋរបស់ខ្លួនរស់នៅដោយមានក្តីសុខ និងលើកមុខមាត់ប្រទេសជាតិរៀងៗខ្លួនលើឆាកអន្តរជាតិ។ ការអភិវឌ្ឍន៍អគារខ្ពស់ទាបជាច្រើនបាននិងកំពុងរីកដូចផ្សិត នៅគ្រប់ទិសទី និងគ្រប់ទ្វីបទាំងអស់លើផែនដី។ ដូច្នេះថ្ងៃនេះយើងសូមបង្ហាញអគារខ្ពស់បំផុតប្រចាំទ្វីបទាំង៧៖

៧. ទ្វីបអង់តាក់ទិច

អគារ The Long Duration Balloon (LDB) Payload Preparation Buildings មានកម្ពស់ ១៥ ម៉ែត្រ។ អគារភ្លោះនេះស្ថិតនៅក្រុង McMurdo Station ដែលជាមជ្ឈមណ្ឌលស្រាវជ្រាវនៅចុងខាងត្បូងនៃតំបន់ Ross Island ទ្វីបអង់តាក់ទិក។ វាត្រូវបានសាងសង់រួចនៅឆ្នាំ ២០០៥។

(LDB) Payload Preparation Buildings

៦. ទ្វីបអាហ្វ្រិក

អគារ The Carlton Center ដែលស្ថិតនៅក្នុងក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូងនេះមានកម្ពស់ ២២៥.៥ ម៉ែត្រ និង ៥០ ជាន់ ដែលប្រមូលផ្តុំដោយការិយាល័យ និងហាងនានា។ អគារត្រដែតផុតគេក្នុងទ្វីបមួយនេះ ត្រូវបានសាងសង់រួចនៅឆ្នាំ ១៩៧៣។

The Carlton Center

៥. ទ្វីបអាមេរិកខាងត្បូង

ស្ថិតនៅក្រុង Santiago ប្រទេសឈីលី អគារ The Gran Torre Santiago មានកម្ពស់ ៣០០ ម៉ែត្រ និង ៦៤ ជាន់ ព្រមទាំងជាន់ក្រោមដីចំនួន ៦។ សំណង់ដែលត្រូវបានគូរប្លង់ដោយលោក César Pelli ជនជាតិអាហ្សង់ទីនមួយនេះ ត្រូវបានបញ្ចប់ការសាងសង់នៅឆ្នាំ ២០១២។

The Gran Torre Santiago

៤. ទ្វីបអូសេអានី

ជាមួយកម្ពស់ ៣២៣ ម៉ែត្រ និង ៧៨ ជាន់ ស្ថិតក្នុងតំបន់ Queensland ប្រទេសអូស្ត្រាលី អគារស្នាក់នៅ Queensland Number One (Q1) ត្រូវបានបើកដំណើរការជាផ្លូវការក្នុងឆ្នាំ ២០០៥។ វាក៏ជាអគារខ្ពស់បំផុតក្នុងអឌ្ឍគោលខាងត្បូងផងដែរ។

Queensland Number One (Q1)

៣. ទ្វីបអឺរ៉ុប

អគារខ្ពស់បំផុតក្នុងទ្វីបនេះ ស្ថិតក្នុងក្រុង Saint Peters-burg ប្រទេសរុស្ស៊ី។ ជាមួយកម្ពស់ ៤៦៣ ម៉ែត្រ និង ៨៦ ជាន់ អគារ Lakhta Center អគារនេះមានការិយាល័យ បរិក្ខារកីឡា បរិក្ខារធ្វើការងាររួម បរិក្ខាររៀបចំសន្និសីទ មជ្ឍមណ្ឌលវិទ្យាសាស្ត្រកុមារ និងមណ្ឌលតាំងពិពរណ៍។ នៅកំពូលអគារ មានជាន់សម្រាប់មើលទេសភាពជុំវិញទីក្រុង ៣៦០ ដឺក្រេផងដែរ។  

Lakhta Center

២. ទ្វីបអាមេរិកខាងជើង

One World Trade Center ដែលស្ថិតក្នុងក្រុងញូវយ៉ក ជាមួយកម្ពស់ ៥៤១.៣ ម៉ែត្រ និង ១០៤ ជាន់ ជាអគារខ្ពស់បំផុត ដែលត្រូវបានសាងសង់រួចនៅឆ្នាំ ២០១៤ និងគូរប្លង់ដោយលោក David Childs ដែលក្រុមហ៊ុនរបស់គាត់ក៏គូរប្លង់ឱ្យអគារខ្ពស់បំផុតនៅឌូបៃផងដែរ។  

One World Trade Center

១. ទ្វីបអាស៊ី

ចាប់ផ្តើមសាងសង់នៅចុងឆ្នាំ ២០០៨ និងបញ្ចប់នៅឆ្នាំ ២០១០ ក្នុងក្រុងឌូបៃ នៃប្រទេសអារ៉ាប់រួម អគារ Burj Khalifa ជាសំណង់ដែលខ្ពស់បំផុតនៅអាស៊ី និងក្នុងពិភពលោក ជាមួយកម្ពស់ ៨២៨ ម៉ែត្រ និង ១៦០ ជាន់។ អគារដែលដំបូងឡើយគេហៅថា Burj Dubai តែបានប្តូរឈ្មោះដើម្បីផ្តល់កិត្តិយសដល់ប្រធានាធិបតី Khalifa bin Zayed AL Nahyan មានជណ្តើរយន្ត (កាំ) ៨ និងជណ្តើរយន្ត (ឃ្លប់) ៥៧៕ 

Burj Khalifa

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]