បរទេស៖ មនុស្សជាច្រើនបានរអ៊ូនៅពេលដែលពួកគេមិនសូវញុំាច្រើន តែកុំមើលគីឡូគឺថាឡើងរហូត។ ចំណែកឯមនុស្សខ្លះវិញ មាឌតូចស្វិតៗទេហើយ ពេលខ្លះញ៉ាំច្រើនជាងមនុស្សមាឌធំៗទៅទៀត តែមើលទៅរាងពួកគេនៅដដែល គ្មានផ្លាស់ប្តូរអី្វបន្តិចសោះ។ ពេលខ្លះពួកគេក៏រអ៊ូប្រាប់មនុស្សជុំវិញដែរ និងឆ្ងល់ពីខ្លួនឯងហេតុអ្វីញ៊ាំច្រើនហើយតែមិនធាត់ឫឡើងគីឡូសោះអីចឹង។  ប៉ុន្តែពេលនេះវិញចម្ងល់នោះនឹងបានដោះស្រាយជាមួយអាហារទាំង៩មុខខាងក្រោម។

ខាងក្រោមជាម្ហូបអាហារដែលអាចធ្វើឲ្យមនុស្សស្វិតៗឡើងគីឡូបានយ៉ាងលឿន៖

១. អាហារកែច្នៃ

អាហារកែច្នៃបានធ្វើឲ្យមនុស្សជាច្រើនឡើងគីឡូយ៉ាងលឿន បើពួកគេមិនបានចាប់អារម្មណ៍ពីរបបអាហាររបស់ពួកគេប្រចាំថ្ងៃ។ ភាគច្រើនអាហារកែច្នៃគឺជានំចំណីដែលមនុស្សម្នាក់ៗច្រើនញ៊ាំវាជាអាហារសម្រន់ដើម្បីទប់ពោះពេលឃ្លានដូចជានំខូឃី
នំសូកូឡា នំអូរីអូ ជាដើម ដែលនំទាំងនោះសម្បូរទៅដោយសារជាតិខ្លាញ់និងសូដ្យូមដែលអាចឲ្យអ្នកញ៊ាំធាត់ដោយមិនដឹងខ្លួន។

រូបភាពនៃអាហារកែច្នៃ

២. ភេសជ្ជៈកំប៉ុង (ភាសាសាមញ្ញ ទឹកក្រូច)

នេះសម្រាប់អ្នកដែលចូលចិត្តញ៊ាំភេសជ្ជៈគ្រឿងកំប៉ុង ដែលវាអាចធ្វើឲ្យលោកអ្នកប្រឈមមុខនឹងការឡើងគីឡូលឿនបំផុត។ ជាក់ស្តែងភេសជ្ជៈកូកាមួយកំប៉ុងមានផ្ទុកសារជាតិកាឡូរីជាច្រើនដែលវាស្មើនឹងចំនួនកាឡូរីដែលមាននៅក្នុងនំ Burger មួយដុំកន្លះ។

រូបភាពទឹកក្រូច

៣. ប័រសណ្តែកដី

អ្នកដែលចូលចិត្តយកប័រសណ្តែកដី (peanut butter) ទៅលាបលើនំបុ័ងសម្រាប់ទទួលទានជាអាហារពេលព្រឹកវានឹងអាចធ្វើឲ្យពួកគេមានសុខភាពល្អ ស្របពេលដែលវាក៏អាចធ្វើឲ្យមនុស្សដែលញ៉ាំវាប្រឈមនឹងការឡើងគីឡូស្រឺតៗដែរ។ អីចឹងបើអ្នកណាចង់ធាត់លឿន អ្នកអាចទិញប័រសណ្តែកដីនេះទៅញ៉ាំវាជាអាហារពេលព្រឹកប្រចាំថ្ងៃជាមួយនឹងនំបុ័ងទៅ នោះអ្នកដែលមានរាងស្គមៗនឹងអាចសម្រេចក្តីប្រាថ្នាក្នុងការឡើងគីឡូបានយ៉ាងឆាប់រហ័ស។

រូបភាពប័រសណ្តែកដី

៤. នំដូណាត់

នេះជាវិធីសាស្ត្រមួយសម្រាប់អ្នកចង់ឡើងគីឡូគឺ ការញុំានំដូណាត់។ នំដូណាត់គឺជានំមួយដែលសម្បូរដោយជាតិផ្អែម ជាតិខ្លាញ់ និង ប័រដែលអាចធ្វើឲ្យអ្នកហូបឡើងគីឡូក្នុងពេលដ៏ខ្លី។ តែអ្នកត្រូវពិសាវាដោយប្រយ័ត្ន កុំញ៉ាំវាច្រើនពេកព្រោះវាក៏អាចធ្វើឲ្យជាតិខ្លាញ់ក្នុងខ្លួនអ្នកឡើងដោយមិនដឹងខ្លួនដែរ ជាពិសេសគឺកុំញ៉ាំវាមុនពេលចូលគេង។  

រូបភាពនំដូណាត់

៥. សូកូឡាខ្មៅ

ជាទូទៅការបរិភោគសូកូឡាខ្មៅ (Dark Chocolate) ពិតជាផ្តល់សារៈសំខាន់ជាច្រើនទៅបំប៉នផ្នែកខាងក្នុង នៃសារពាង្គកាយមនុស្សដូចជាកាត់បន្ថយនូវជាតិកូលេស្តេរ៉ុល និង ផ្តល់ឲ្យអ្នកបរិភោគបន្ថែមនូវសារធាតុប្រឆាំងអុកស៊ីតកម្មដែលសារធាតុទាំងអស់នោះអាចជួយទប់ស្កាត់និងការពារនូវជំងឺផ្សេងៗជាច្រើន។  

៦. ដំឡូងបំពង

អ្នកប្រាកដជាគិតថាដំឡូងបំពងគឺជាអាហារដែលមិនគួរញ៉ាំព្រោះតែវាសម្បូរទៅដោយម្សៅនិងជាតិខ្លាញ់។ តែវាមិនដូចអ្នកទាំងអស់គ្នាគិតទេក្នុងដំឡូងមួយមានផ្ទុកសារជាតិប៉ូតាស្យូមច្រើនជាងផ្លែចេកដល់ទៅ២ដង និងវីតាមីនមួយចំនួន។ 

រូបភាពដំឡូងបំពង

៧. ប្រេងឆា

នេះមិនមែនជាអាហារអ្វីទេ តែវាគឺជាគ្រឿងទេសសម្រាប់ផ្សំជាមួយអាហារផ្សេងៗដ៏ល្អបំផុតសម្រាប់អ្នកដែលចង់ឡើងគីឡូឆាប់។ ប្រេងឆាមិនអាក្រក់ទាំងស្រុងទេវាមានសារធាតុជាច្រើនដែលជំនួយដ៏ចង្វាក់បេះដូងដែលមានឈ្មោះថា ខ្លាញ់អូមេហ្គា ៣។ 

រូបភាពប្រេងឆា

៨. ភីហ្សា

នំភីហ្សាគឺជាអាហារដ៏ល្អពិសេសមួយសម្រាប់អ្នកដែលចង់ឡើងគីឡូលឿីន
ប៉ុន្តែវាតម្រូវឲ្យពួកគេគ្រប់គ្រងអារម្មណ៍ខ្លួនឯងអំឡុងពេលញុំាវាពោលគឺកុំបរិភោគវាច្រើនហួសកំណត់ ត្រឹមតែ១ទៅ២ដុំអីទៅបានហើយ។  

រូបភាពនំភីហ្សា

៩. អាហារចៀន

នៅស្រុកអាស៊ីសម្បួរប្រហិតចៀន តែនៅស្រុកអ៉ឺរ៉ុបវិញ គេនិយមញុំាមាន់ចៀន ឫ បំពងជាដើម ពីព្រោះអាហារទាំងនោះមិនតម្រូវឲ្យមនុស្សចំណាយពេលយូរក្នុងការចាំ ហើយវាក៏ជាអាហារមួយប្រភេទដែលអាចឲ្យមនុស្សស្គមទៅជាធាត់បានក្នុងពេលដ៏ខ្លីផងដែរ៕

រូបភាពមាន់បំពង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]