ភ្នំពេញ៖ មួយរយៈពេលចុងក្រោយនេះឃើញ តារាសម្តែងវ័យក្មេងដ៏មានប្រជាប្រិយភាព អៀរ ម៉េងលិ ហៅអូនម៉ី ហាក់ដូចជាមានប្រជាប្រិយភាពខ្លាំង បន្ទាប់ពីលេចលឺថា នាងមិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាតនោះទេ ថែមទាំងមានមុខជំនួញកាន់កាប់នៅក្នុងដៃជាច្រើនមុខ។

មិនត្រឹមតែប៉ុណ្ណោះ ក៏មានមហាជនជាច្រើនសរសើរដល់រូបនាង ដែលមិនត្រឹមតែមានរូបសម្រស់ស្អាត សូម្បីតែជីវិតឯកជន របស់របរប្រើប្រាស់ថ្លៃៗ ជិះឡានស៊េរីទំនើប ពោលគឺនាងពិតជាសំណាង ដែលបានរស់នៅក្នុងកន្លែងដែលស្តុកស្តុម្ភ ស្របពេលដែលទើបតែមានវ័យ២០ឆ្នាំនោះ។

ដោយឡែក បើកក្រឡេកមើលជីវិតស្នេហារបស់តារារូបនេះ នាពេលបច្ចុប្បន្ននេះវិញ ឃើញថានាងក៏ទទួលបាន គូស្នេហ៍ដែលចេះយល់ចិត្ត និងផ្តល់ភាពកក់ក្តៅឲ្យនាងខ្លាំង ជាពិសេសនាងក៏ធ្លាប់បង្ហើបប្រាប់ថា ស្រលាញ់នូវទឹកចិត្ត និងចរិតគូស្នេហ៍របស់ខ្លួនជាធំ។

ជាមួយគ្នានេះដែរ បន្ទាប់ពីបានឃើញពីជីវិតដ៏សម្បូរបែប ក៏ដូចជាជីវិតស្នេហារបស់នាង ពិតជាធ្វើឲ្យមហាជន បានសរសើរដល់នាង ដែលនៅក្មេងបែបនេះសោះ តែសឹងតែគ្រប់រឿងនៃជីវិតឯកជន សុទ្ធសឹងតែល្អ និងមនុស្សជាអ្វីដែល គេតែងចង់បាន៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

អៀរ ម៉េងលិ ហៅអូនម៉ី
អៀរ ម៉េងលិ ហៅអូនម៉ី
អៀរ ម៉េងលិ ហៅអូនម៉ី
អៀរ ម៉េងលិ ហៅអូនម៉ី
ឡានអូនម៉ី
ហាងរបស់នាង
អូនម៉ី និងគូស្នេហ៍
អូនម៉ី និងគូស្នេហ៍
អូនម៉ី និងគូស្នេហ៍
អូនម៉ី និងគូស្នេហ៍
អូនម៉ី និងគូស្នេហ៍
អូនម៉ី និងគូស្នេហ៍
អូនម៉ី និងគូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អៀ ម៉េងលិ( ហៅអូនមី)