ម៉ាទ្បេស៊ី៖ យើងដឹងហើយថា ការហាត់ប្រាណឲ្យបានទៀងទាត់គឺជារឿងដ៏លំបាកជាពិសេសសម្រាប់មនុស្សធាត់តែម្តង វាទាមទារឲ្យមានការប្តេជ្ញាចិត្តខ្ពស់ និងការលើកទឹកចិត្តជំរុញខ្លួនឯងជាប្រចាំ។ ដូច្នេះ ថ្ងៃនេះយើងនឹងទាញចំណាប់អារម្មណ៍របស់អ្នកគ្រប់គ្នា មកស្គាល់បុរសម្នាក់ដែលគាត់នឹងចែករំលែកបទពិសោធន៍ហាត់ប្រាណ ប្រែខ្លួនពីមនុស្សដែលមានរូបរាងធាត់ មកក្លាយជាមនុស្សដែលមានសាច់ដុំធំៗ និងក្បាលពោះ ៦ កង់ទាំងអស់គ្នា។

គាត់មានឈ្មោះ Skyjin ហើយគាត់អាចប្រែកាយរូបរាងគាត់ពីមនុស្សធាត់ មកក្លាយជាមនុស្សប្រុសសាច់ដុំធំៗ និងក្បាលពោះ ៦ កង់ត្រឹមតែរយៈពេល ១៥ ខែប៉ុណ្ណោះ។ 

រូប Skyjin មុន និងក្រោយការហ្វឹកហាត់
Skyjin កំពុងហាត់ប្រាណ

រឿងដែលសំខាន់បំផុតនោះគឺ “វិន័យ។” គាត់ហាត់ប្រាណ ៦ ថ្ងៃក្នុងមួយសប្តាហ៍ និង ៣ ម៉ោងក្នុងមួយថ្ងៃ។ សម្រាប់មនុស្សទូទៅ ប្រាកដជាបោះបង់ចោលពាក់កណ្តាលទី ប៉ុន្តែសម្រាប់គាត់ គឺគាត់មានវិន័យ មានការប្តេជ្ញាចិត្តធ្វើវាជារៀងរាល់ថ្ងៃ មិនថាលំបាកយ៉ាងណាក៏ដោយ ដូចជាពាក្យគេនិយាយថា “No Pain, No Gain” អីចឹង។

Skyjin កំពុងហាត់ប្រាណ

ក្រៅពីការហ្វឹកហាត់ ចំណីអាហារក៏ជារឿងសំខាន់ផងដែរ គាត់តែងតែញ៉ាំអាហារសុខភាព ដូចជាបន្លែ ផ្លែឈើ អាហារមានជាតិប្រូតេអ៊ីនខ្ពស់ និងមានជាតិខ្លាញ់ទាប។

របបអាហាររបស់ Skyjin
របបអាហាររបស់ Skyjin
របបអាហាររបស់ Skyjin

អាហារបំប៉នដែលមានជាតិប្រូតេអ៊ីនខ្ពស់សម្រាប់គាត់ គឺទ្រូងមាន់ បើទោះបីជាវាមើលទៅមិនសូវឆ្ងាញ់ដូចជាមាន់នៅ KFC និង ប៊ឺហ្គឺនៅ McDonald ក៏ដោយ ប៉ុន្តែវាជួយឲ្យគាត់មានរូបរាងដែលគាត់ចង់បាន។

របបអាហាររបស់ Skyjin
របបអាហាររបស់ Skyjin
របបអាហាររបស់ Skyjin
ទំហំខោពីមុន និងក្រោយការហ្វឹកហាត់

មិនត្រឹមតែប៉ុណ្ណោះ គាត់ក៏បានចូលរួមការប្រកួតកីឡាកាយវប្បកម្មផងដែរ។ 

Skyjin ចូលរួមការប្រកួតកីឡាកាយវប្បកម្ម
រូប Skyjin មុន និងក្រោយការហ្វឹកហាត់

រឿងនេះសបញ្ជាក់ឲ្យយើងឃើញថា ប្រសិនបើអ្នកមានរូបរាងធាត់ ឬចង់ផ្លាស់ប្តូររូបរាងរបស់អ្នកឲ្យកាន់តែល្អប្រសើរជាងមុននោះ អ្នកប្រាកដជាអាចធ្វើបាន ឲ្យតែអ្នកមានការតាំងចិត្តខ្ពស់ និងខិតខំហ្វឹកហាត់ជារៀងរាល់ថ្ងៃ បូករួមនឹងរបបអាហារឲ្យបានត្រឹមត្រូវនោះ អ្នកប្រាកដជាសម្រេចគោលដៅរបស់អ្នកដូចជា Skyjin ជាក់ជាមិនខាន៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]