បរទេស៖ លោក Eduardo Iturralde ដែលធ្លាប់ជាអាជ្ញាកណ្តាលដ៏ជំនាញនៅក្នុងការកាត់សេចក្តីក្នុងការប្រកួតធំៗជាច្រើនបាននិយាយថា ដោយសារតែកីឡាករ Cristiano Ronaldo បានទាត់ជើងខ្សែការពាររបស់ក្រុម Valencia មិនមែនដោយសារតែការទាញសក់គូប្រកួតទើបទទួលបានកាតក្រហមនោះទេ។

Cristiano Ronaldo

ខ្សែប្រយុទ្ធចំណូលថ្មីរបស់ក្រុមសេះបង្កង់ Juventus ត្រូវបានអាជ្ញាកណ្តាលកាត់សេចក្តីនៅលើទីលានប្រកួតលោក Felix Brych ដែលមានសញ្ជាតិអាល្លឺម៉ង់បានផ្ដល់កាតក្រហមដើម្បីបណ្ដេញអតីតខ្សែប្រយុទ្ធឆ្នើមរបស់ក្រុម Real Madrid រូបនេះចេញពីទីលានប្រកួតជាលើកដំបូងនូវក្នុងពានរង្វាន់ Champions League អំឡុងពេលប្រកួតបើកឆាកតទល់ជាមួយក្រុម Valencia កាលពីយប់មិញនេះ។

ក្នុងនោះដែរ អ្នកវិភាគផ្នែកកីឡាករនៅជុំវិញពិភពលោកជាច្រើននាក់ ក៏ដូចជាអ្នកប្រើបណ្ដាញសង្គមនិងមនុស្សជាច្រើនផ្សេងទៀតដែលបានទស្សនាការប្រកួតនេះបាននាំគ្នាទាមទារសុំហេតុផលពីអាជ្ញាកណ្ដាលកាត់សេចក្ដីនៅលើទីលានយប់មិញនេះឲ្យលោកចេញមុខបកស្រាយចំពោះការផ្តល់កាតក្រហមទៅឲ្យម្ចាស់ពានរង្វាន់ Ballon d'Or ចំនួន ៥សម័យនេះ។

យ៉ាងណាមិញ ក៏មានអាជ្ញាកណ្ដាលជាច្រើនបាននាំគ្នាចេញមុនបកស្រាយជុំវិញបញ្ហានេះ ដោយឡែកលោក Eduardo Iturralde González ដែលជាអតីតអាជ្ញាកណ្តាលធ្លាប់កាត់សេចក្តីនៅក្នុងក្របខណ្ឌ Champions League នេះដែរ បានផ្ដល់ហេតុផលមួយថា៖ «ដោយសារតែ Cristiano បានទៅទាត់ជើងខ្សែការពារក្រុម Valencia មិនមែនដោយសារតែចាប់ទាញសក់គូប្រកួតទើបទទួលបានកាតក្រហមនោះទេ»។

Cristiano Ronaldo

ជាមួយគ្នានេះ លោក Mark Clattenburg ដែលជាអាជ្ញាកណ្ដាលដ៏ជំនាញធ្លាប់កាត់សេចក្ដីប្រកួតធំៗជាច្រើនរួមទាំងវគ្គផ្ដាច់ព្រ័ត្រ Champions League ឆ្នាំ ២០១៦ និងផ្ដាច់ព្រ័ត្រ Euro ឆ្នាំ ២០១៦ផងនោះ បានលើកឡើងថា៖ «ការផ្ដល់កាតក្រហមទៅលើ Cristiano Ronaldo គឺរាងធ្ងន់ជ្រុលបន្តិច ពីព្រោះតែកំហុសនេះមិនបង្កជាអំពើហិង្សាអ្វីនោះទេ យ៉ាងច្រើនគឺត្រឹមតែបានកាតលឿងម្នាក់ ១ប៉ុណ្ណោះ»៕

Mark Clattenburg
Cristiano Ronaldo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]