អេស្ប៉ាញ៖ គ្រូបង្វឹកក្រុម Valencia លោក Marcelino បាននិយាយក្រោយពីមានការបណ្ដេញចេញនូវខ្សែប្រយុទ្ធ Cristiano Ronaldo របស់ក្រុម Juventus ថាទឹកភ្នែករបស់គេគឺជាការបញ្ជាក់អំពីទង្វើដែលគេបានធ្វើនៅ Champions League កាលពីយប់មិញ។

Marcelino និង Cristiano Ronaldo

លោក Mercelino បានប្រាប់អ្នកយកព័ត៌មានថា៖ «គេមានការខកចិត្តខ្លាំងរហូតដល់ថ្នាក់អង្គុយយំនៅលើទីលាន ពេលដែលទទួលបានកាតក្រហមពីអាជ្ញាកណ្តាលព្រោះគេមិនបានធ្វើខុសនោះទេ។ ខ្ញុំក៏មិនដែលបានឃើញការទទួលបានកាតក្រហមគ្រាន់តែទង្វើបែបនេះនឹង នោះដែរ ប៉ុន្តែមិនមែនខ្ញុំកាន់ជើងខាង Cristiano នោះទេ។ តែជាក់ស្តែងពួកគេអាចយកឈ្នះក្រុមរបស់យើងដោយការទាត់បាល់ពិន័យ ១១ម៉ែត្រទៅវិញ ខ្ញុំគិតថាពួកគេបានព្យាយាមខ្លាំងនៅពេលដែលបាត់បង់កីឡាករ Cristiano Ronaldo»។

Cristiano Ronaldo

គ្រូបង្វឹកក្រុម Valencia បាននិយាយសង្កត់ធ្ងន់ថា៖ «ការពិន័យផ្សេងៗដូចជាបាល់ពិន័យ ១១ម៉ែត្រឲ្យទៅក្រុម Juventus គឺគ្រាប់គ្រាន់ហើយនៅពេលដែលពួកគេបាត់បង់កីឡារសំខាន់របស់គេម្នាក់។ ហើយក៏បានព្យាយាមដើម្បីកែប្រែស្ថានការណ៍ផងដែរនៅក្នុងតង់ទី ២ ប៉ុន្តែនៅតែមិនអាចព្រោះយើងនៅមានកំហុសជាច្រើនទៀតដែលត្រូវកែប្រែ ដូច្នេះយើងនឹងធ្វើឲ្យល្អជាងនេះសម្រាប់ការប្រកួតបន្ទាប់»៕

Cristiano Ronaldo
Cristiano Ronaldo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]