អេស្ប៉ាញ៖ ក្លិបអធិរាជស Real Madrid បានចាប់ផ្ដើមបើកយុទ្ធនាការការពារនូវពានរង្វាន់ជើងឯកក្របខណ្ឌ Champions League ជាមួយនឹងជ័យជម្នះយ៉ាងអស្ចារ្យដោយពួកគេបានលុតក្រុម AS Roma យ៉ាងចាស់ដៃជាមួយនឹងលទ្ធផល ៣-០ នៅក្នុងកីឡដ្ឋាន Santiago Bernabéu កាលពីយប់មិញនេះ។

ក្រុម Real Madrid

ជាមួយគ្នានេះដែរ ក្លិបយក្សអេស្ប៉ាញបានដាក់សម្ពាធយ៉ាងខ្លាំងទៅលើក្រុមយក្សរបស់អ៊ីតាលីមួយនេះ ប៉ុន្តែត្រូវរងចាំរហូតដល់នាទីទី ៤៥ទើបអាចបំបែកសំណាញ់ទីក្រុមភ្ញៀវបានសម្រេច ដោយការស៊ុតបាល់បញ្ចូលទីពីសំណាក់ខ្សែបម្រើប្រយុទ្ធ Isco ខណៈដែលខ្សែប្រយុទ្ធ Gareth Bale ជាអ្នកបន្ថែមគ្រាប់បាល់ទី ២នៅក្នុងនាទីទី ៥៨ក្រោយពីការបញ្ជូនបាល់យ៉ាងឥតខ្ចោះពីខ្សែបម្រើ Luke Modric។

អាជ្ញាកណ្តាលស្ទើតែនឹងផ្លុំកញ្ចែដើម្បីបញ្ចប់ការប្រកួតទៅហើយនោះ ខ្សែប្រយុទ្ធដែលប្តូរចូលជំនួសកីឡាករ Gareth Bale គឺកីឡាករ Mariano Diaz ដែលទើបនឹងត្រូវបានក្លិប Real Madrid ទិញយកពីក្លិប Lyon ត្រលប់មកវិញជាអ្នកស៊ុតគ្រាប់បាល់ទី ៣នៅនាទីទី ៩០+១ជួយឲ្យក្លិបម្ចាស់ការពារដំណែងជើងឯករកបាន ៣ពិន្ទុសម្រាប់ការប្រកួតបើកឆាកនៅក្នុងក្របខណ្ឌ Champions league។

Isco
Gareth Bale

សូមបញ្ជាក់ថា ក្លិប Real Madrid បានបំបែកនូវកំណត់ត្រាដ៏អស្ចារ្យចំនួន ២ក្រោយពីឈ្នះក្រុម Roma ដែលកំណត់ត្រាទី១ គឺការឈ្នះប្រកួតដំបូង១១រដូវកាលជាប់គ្នា។  

ដោយឡែក ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Julen Lopetegui កីឡាករទាំងអស់របស់ក្រុមអធិរាជសអាចធ្វើបាននូវកំណត់ត្រាទី២ គឺជាការស៊ុតបញ្ចូលទី៤២ប្រកួតជាប់គ្នាក្នុងផ្ទះ ដែលជាកំណត់ត្រាដ៏អស្ចារ្យ៕ 

Mariano Diaz

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]