មានរឿងរ៉ាវជាច្រើន ដែលបានបង្កប់នូវរាល់ភាពជោគជ័យរបស់មនុស្សម្នាក់ៗ ហើយជា ពិសេសទៅទៀត មនុស្សគ្រប់ៗគ្នា ក៏រមែងតែងតែមានសំណួរជាច្រើន ក្នុងការចោទសួរ នៅចម្ងល់ទាំងអស់នោះ ដើម្បីស្វែងរកភាពពិតជាក់ស្តែង ទាំងឡើយ ដែលពួកគេមិនទាន់បានដឹង។

ជាមួយគ្នានេះដែរ សម្រាប់សំណួរខាងលើនេះ ក៏ជាសំណួរមួយ ដែលមនុស្សភាគច្រើន រមែងតែងតែពិបាកស្វែងរកនូវចម្លើយពិតប្រាកដណាមួយ ក្នុងការចូលរួមបំភ្លឺបន្ថែមថា ហេតុអ្វីបានជាអ្នកមាន ឬមហាសេដ្ឋីជាទូទៅ ពួកគេមិនសូវចូលចិត្តចាយវាយ លុយកាក់ ផ្តេសផ្តាស ខណៈពេលដែលពួកគេ បានក្លាយខ្លួន ទៅជាអ្នកមាន រួចទៅហើយក្តី?

យ៉ាងណាមិញ ខាងក្រោមនេះ ជាចំណុចអាថ៌កំបាំងខ្លះៗ នៅពីក្រោយខ្នងនៃសំណួរ ខាងលើ នេះ: 

ភាពរវល់ច្រើនពេក

គ្រប់ជំហានរបស់អ្នកមានជាទូទៅ សុទ្ធសឹងតែជា ម៉ោងមាស ម៉ោងប្រាក់ របស់ពួកគេ ព្រោះ ថា ពួកគេម្នាក់ៗ ពិតជាមានរឿងរ៉ាវជាច្រើន ដែលត្រូវបំពេញ ព្រមទាំងជាភាពចាំបាច់ ដោយ ខានមិនបាន ជារៀងរាល់ពេលវេលា ផងដែរ។

ហេតុដូច្នោះហើយ ពួកគេក៏រមែងតែងតែចូលចិត្តចំណាយពេលវេលា ជាមួយរឿងរ៉ាវសាមញ្ញ និងភាពងាយស្រួលជាច្រើន សម្រាប់ពួកគេ ជាប្រចាំថ្ងៃ។ ជាមួយគ្នានេះដែរ វាក៏មិនមែន ជារឿងចម្លែកអ្វីនោះទេ ដែលពួកគេមិនអាចមានពេលវេលាគ្រប់គ្រាន់ ក្នុងការដើរទិញអីវ៉ាន់ ឬការធ្វើដំណើរកម្សាន្តលេង ទៅណាមកណាបាន ដូចជាមនុស្សធម្មតា។ 

រូបភាពតំណាង

យល់ពីភាពលំបាកក្នុងការស្វែងរកលុយ

ថ្វីបើ សម្រាប់មនុស្សជាទូទៅ ពួកគេរមែងតែងតែមើលឃើញថា អ្នកមាន គឺមានភាព ងាយស្រួលរកលុយរាប់លាន ដាក់ក្នុងហោប៉ៅរបស់ពួកគេ ជារៀងរាល់ថ្ងៃ។

ប៉ុន្តែ ការពិត នៅពីក្រោយខ្នងរបស់ពួកគេ ក៏មិនមែនមាន ភាពងាយស្រួលខ្លាំង ដល់ថ្នាក់នេះ នោះទេ។ ព្រោះថា ពួកគេម្នាក់ៗ ត្រូវមានការប្រកួតប្រជែង ព្រមជាមួយនឹងការអត់ធ្មត់ គ្រប់ពេលវេលា សម្រាប់រឿងរ៉ាវជំនួញ និងអាជីវកម្ម ព្រមទាំងការប្រថុយប្រថានជាច្រើន ដើម្បីបង្កើនចំនួនទឹកប្រាក់ក្នុងគណនីរបស់ខ្លួន ជាប្រចាំថ្ងៃ។

ទាំងអស់នេះហើយ ក៏ជាកត្តាមួយ ដែលធ្វើឲ្យពួកគេចេះឲ្យតម្លៃទៅលើលុយកាក់ ដែលខ្លួនខិតខំស្វែងរក យ៉ាងលំបាកវេទនា មុននិងសម្រេចចិត្តធ្វើការចំណាយ ទៅលើអ្វីមួយ។ 

រូបភាពតំណាង

ជម្រើសច្រើនពេក

មានពេលខ្លះ មនុស្សយើងម្នាក់ៗ ពិតជាជួបផលលំបាកជាច្រើន នៅពេលដែលយើង ត្រូវមាន ការសម្រេចចិត្តទៅលើរឿងរ៉ាវ ឬការទិញរបស់របរណាមួយ ដែលមានច្រើនប្រភេទ នៅលើ ទីផ្សារ។ ហើយ សម្រាប់អ្នកមានផ្ទាល់ ពួកគេ ក៏កាន់តែមានជម្រើសច្រើនទៀត ផងដែរ ក្នុងការចំណាយលុយទៅទិញអ្វីមួយ ព្រោះថា របស់របរថ្លៃ ឬថោកយ៉ាងណា ក៏ពួកគេ នៅតែ អាចមានសមត្ថភាព ក្នុងការទិញវា យកមកបំពេញតម្រូវការរបស់ខ្លួន ជាប្រចាំថ្ងៃ។

តែផ្ទុយទៅវិញ វាក៏ជាបញ្ហាសម្រាប់ពួកគេ ក្នុងការបង្កើតភាពស្ទាក់ស្ទើរចិត្ត ចំពោះអីវ៉ាន់ ឬប្រភេទផលិតផលមួយចំនួន ដែលពួកគេត្រូវការ ហើយនេះ ក៏ជាមូលហេតុដែលនាំឲ្យពួកគេ មានការពិបាកចិត្ត ក្នុងការសម្រេចចិត្តចំណាយលុយកាក់ ទៅលើអ្វីមួយ ផងដែរ។

ក្នុងន័យនេះដែរ វាក៏បានបង្ហាញឲ្យឃើញថា អ្នកមានភាគច្រើន មិនសូវចូលចិត្តផ្លាស់ប្តូរ ផលិតផល ឬរបស់របរប្រើប្រាស់ ដែលខ្លួនកំពុងតែប្រើនោះទេ ក៏ព្រោះថា តែបញ្ហាមួយផ្នែកខាងលើនេះ ផងដែរ។ 

រូបភាពតំណាង

ផលិតផលផ្ទាល់ខ្លួន ឬប្រ៊េនខ្លួនឯង

ជីវិតជាអ្នកមាន ពួកគេម្នាក់ៗ ក៏រមែងតែងតែមានក្រុមហ៊ុន និងភាគហ៊ុនជាច្រើនកន្លែងខុសៗ គ្នា មិនថា ក្នុង ឬក្រៅប្រទេស នោះទេ។ ជាពិសេសទៅទៀត ពួកគេ ក៏អាចនិងមានម៉ាកប្រ៊េន ផលិតផលផ្ទាល់ខ្លួន ហើយទាំងអស់នេះ ក៏ជាមូលហេតុមួយជ្រុង ដែលនាំឲ្យពួកគេ មិននិយម ចូលចិត្តប្រើប្រាស់ ឬគាំទ្រផលិតផលដទៃ ក្រៅពីរបស់ខ្លួន។

ព្រោះថា ការប្រើប្រាស់ផលិតផលដទៃផ្សេងទៀត ក៏ជាផ្នែកមួយជ្រុងនៃការគាំទ្រ របស់អ្នក ផ្សេង ដោយប្រយោជន៍ ផងដែរ សម្រាប់ពួកគេ។ 

រូបភាពតំណាង

ដដែល គឺបង្កើនភាពងាយស្រួល

ជាធម្មតា ការប្រើប្រាស់របស់របរដដែលៗ គឺមិនបានធ្វើឲ្យអ្នកប្រើ ចាំបាច់ ត្រូវការចំណាយពេលវេលារបស់ខ្លួន ក្នុងការពិនិត្យមើល ឬសង្ស័យពីគុណភាព វត្ថុនោះ ម្តងទៀតទេ។

ហើយនេះ ក៏ជារឿងមួយផ្នែក ដែលអ្នកមាននិយមពេញចិត្តបំផុត ព្រោះថា ពួកគេ និងអាចសំន្សសំចៃពេលវេលារបស់ខ្លួន ក្នុងការគិតពិចារណាទៅលើ របស់របរដែលខ្លួន ប្រើប្រាស់ប្រចាំថ្ងៃ ផងដែរ។  

រូបភាពតំណាង

ការវិនិយោគ

ចំពោះអ្នកមានទ្រព្យសម្បតិ្តផ្ទាល់ គ្រប់ជំហានរបស់ពួកគេម្នាក់ៗ សុទ្ធសឹងតែជាការបោះជំហាន ដើម្បីឆ្ពោះទៅរកភាពរីកចម្រើន ជាជាងការដើរថយក្រោយ។

ដោយហេតុនេះហើយ ការប្រើប្រាស់ ឬទិញរបស់របរអ្វីមួយ មិនថា ឡាន ម៉ូតូ និងសម្លៀកបំពាក់ នោះទេ សុទ្ធសឹងតែមានការបោះទុន ជាសាច់ប្រាក់ ក្នុងន័យ ស្វែងរកផលចំណេញបន្ថែម។

ដូច្នោះហើយ វាក៏មួយផ្នែក ដែលនាំឲ្យអ្នកមានមិនងាយដើរចាយលុយផ្តេសផ្តាសច្រើន ទៅលើរឿងរ៉ាវ ឬរបស់របរណាមួយ ដែលមិនសូវមានការរីកចម្រើន សម្រាប់ពួកគេ។ 

រូបភាពតំណាង

ការគិតសីុជម្រៅ

ជាមួយនឹងខួរក្បាលរបស់អ្នកមាន ពួកគេក៏មានការគិតពិចារណា យ៉ាងល្អិតល្អន់ គ្រប់ពេលវេលា មិនថា ព្រឹក ថ្ងៃ ឬយប់នោះទេ ពោលគឺ ពួកគេរមែងតែងតែប្រើប្រាស់ ខួរក្បាលឲ្យដើរ គ្រប់វិនាទី។

ដោយឡែក នេះក៏ជាផ្នែកមួយជ្រុង ដែលនាំឲ្យពួកគេ ត្រូវតែមានការប្រុងប្រយ័ត្ន ច្រើន ទៅលើការចាយវាយលុយកាក់ ដែលពួកគេបានខិតខំប្រឹងប្រែងរកសុី ជាមួយរបស់របរ ប្រើប្រាស់មួយណា ដែលសាកសម សម្រាប់តម្រូវការពួកគេ ផងដែរ។ 

រូបភាពតំណាង

សរុបរួមមកវិញ យោងទៅលើកត្តាទាំងអស់នេះហើយ ទើបបណ្តាលឲ្យអ្នកមាន ភាគច្រើន មិនសូវចូលចិត្ត ចំណាយលុយផ្តេសផ្តាសរបស់ខ្លួន ទៅលើរឿងរ៉ាវមិនមានចំណូលមកកាន់ ពួកគេច្រើនបែបនេះ៕

ចុះ សម្រាប់ប្រិយមិត្តអ្នកអានវិញ យល់យ៉ាងណា ចំពោះគិតនៃការលើកឡើងខាងលើ? 

ប្រភពឯកយោង: huffingtonpost.com //lifehack.org

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]