អេស្ប៉ាញ៖ ខែ្សប្រយុទ្ធឆ្នើម Cristiano Ronaldo ត្រូវបានអាជ្ញាកណ្ដាលពិន័យកាតក្រហម ក្នុងជំនួបដែលក្រុម Juventus យកឈ្នះក្រុមម្ចាស់ផ្ទះ Valencia ក្នុងលទ្ធផល ២-០ កាលពីយប់មិញ។ 

Ronaldo ទទួលបានកាតក្រហម

លោកអាជ្ញាកណ្ដាលសញ្ជាតិអាល្លឺម៉ង់ Felix Brych បានសម្រេចពិន័យកាតក្រហមដល់កីឡាករវ័យ៣៣ឆ្នាំនេះ ក្រោយពីរូបគេទៅប៉ះក្បាលកីឡាកររបស់ក្រុម Valencia នៅក្នុងតង់ទី១ ដែលធើ្វឲ្យប្រិយមិត្ដជាច្រើនមានការហួសចិត្ដទៅនឹងការសម្រេចចិត្ដរបស់អាជ្ញាកណ្ដាល។

នៅក្នុងច្បាប់របស់ UEFA ការពិន័យកាតក្រហមតែម្ដងនេះ គឺនឹងត្រូវពិន័យរយៈពេល២ប្រកួត ប៉ុន្ដែបើតាមថ្នាក់ដឹកនាំ Juventus ពួកគេនឹងធើ្វការប្ដឹងតវ៉ាជុំវិញការពិន័យមួយនេះ។  

Ronaldo ទទួលបានកាតក្រហម

បើការតវ៉ាគ្មានប្រសិទ្ធិភាពនោះ ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ នឹងត្រូវអវត្ដមានជំនួប Champions League ពេល Juventus ប៉ះ Young Boy ក្នុងដី និងប៉ះក្រុមបិសាចក្រហម Manchester United ក្រៅដី។

សូមបញ្ជាក់ថា នេះគឺជាការពិន័យកាតក្រហមលើកដំបូងដែល Ronaldo ទទួលបានក្នុងពានរង្វាន់ Champions League ប៉ុន្ដែបើគិតជារួម នេះមិនមែនជាកាតក្រហមដំបូងដែលប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ បានទទួលនោះទេ តែវាគឺជាលើកទី១១ហើយ ក្នុងអាជីពរបស់គេដែលបានទទួលកាតក្រហម៕

Ronaldo ទទួលបានកាតក្រហម
Ronaldo ទទួលបានកាតក្រហម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]