រាជធានីភ្នំពេញ ៖ ​តារា​សម្តែង​​ដែល​កំពុង​តែ​​មាន​ប្រជា​ប្រិយ​​ភាព​ខ្ពស់​គួរ​សម និង​មាន​​​ទេព​កោសល្យ​ល្អ​ រួម​ទាំង​​រូប​សម្បត្តិ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស្រស់​សោភា​មិន​ចាញ់​តារា​សិច​ស៊ី​​ផ្សេងៗ​ទៀតនោះ គឺ​កញ្ញា ដុច លីដា​។ ​ពេល​នេះ​នាង​​លីដា ​រង​​ពាក្យ​ចចាម​អារ៉ាម​​​​​​​មួយ​ថា មាន​មន្ត្រី​ធំ​​ម្នាក់​ជួយ​ឧបត្ថម្ភ​​ដល់​រូប​នាង​​​​​​​ ខណៈ​ពេល​​ដែល​​នាង​មាន​តែ​ម្តាយ​​ និង​បង​ប្រុស​ប៉ុណ្ណោះ ​​​ឯ​ឪពុក​​បាន​ចែក​ឋាន​ទៅហើយ។

ស្រីតូច​ច្រឡឹងរូប​នេះ​ច្រាន​​ចោល​​ពាក្យ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចចាម​​អារ៉ាម​​នោះ​ ដោយ​​​នាង​​​បក​ស្រាយ​ប្រាប់​​ភ្នាក់​ងារ​របស់​យើង​​​ថា «​ខ្ញុំ​​​​មិន​មាន​អ្នក​ឧបត្ថម្ភ​ ឬ​​ក៏​ចិញ្ចឹម​អ្វី​​នោះ​ទេ ​នេះ​គ្រាន់តែ​​ជា​ពាក្យ​ចចា​អារ៉ាម​ប៉ុណ្ណោះ» ។

កញ្ញា​ដុច ​លីដា បាន​ចូល​ប្រឡូក​​ក្នុង​វិស័យ​​សិល្បៈ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តាំងពី​​ អាយុ​១៧​ឆ្នាំ មក​ម៉្លេះ ​ដែល​ពេល​នេះ​នាង​បាន​​ប្រឡូក​អស់​​រយៈ​ពេល​ជាង​​៣​ឆ្នាំមក​ហើយ ​។ ​​លីដា ត្រូវបាន​គេ​ទទួល​ស្គាល់​​តាម​រយៈ​ការ​ថត​ស្ប៉ត​ពាណិជ្ជ​កម្ម​មួយ​ចំនួន​ដូច​ជា ​ស្ប៉ត Hello កាហ្វេ ទឹកផ្លែ​ឈើ ឡេ​ថែរក្សា​ស្បែក​​ និង​ស្ប៉ត​ជា​ច្រើន​ទៀត​ ។ មិនត្រឹម​​តែ​​ប៉ុណ្ណោះ​​ ថ្មីៗ​នេះ​នាង​កំពុង​តែ​​ទទួល​បាន​ការ​គាំទ្រ​​យ៉ាង​ច្រើន​ បន្ទាប់​​ពី​​សម្តែងកាយវិការ​ខារ៉ាអូខេជា​មួយ​លោក​​ខេមរៈ ​សិរីមន្ត រួច​មក​ គឺ​​បទ «​ពេល​​អូន​​​មានអ្នក​ថ្មី​បង​ធ្វើ​​អ្វី​ក៏​ខុស» ដែល​​បទ​នេះ​កំពុង​ពេញ​និយម​បំផុត​​សម្រាប់​​មិត្ត​យុវ​វ័យ ។

គេ​សង្កេត​ឃើញ​ថា គ្រប់​បទ​​ចម្រៀង​​នីមួយ​ៗ​​លីដា ​ដើរ​តួ​ជា​ស្រី​សាវា និង​ឆ្នាសបំផុត ប៉ុន្តែ​​ធាតុ​ពិត​​របស់​នាង​ គឺ​​ជា​នារី​ស្លូត​​បូត ​សុភាព​រាប​សា​ និ​យាយ​​ស្តីទន់​ភ្លន់​​ មិន​ដូច​ជា​​ពេល​សម្តែង​​ទេ។ ឃើញ​​តាម​រយៈ​​ការ​សម្តែង​​អ្នក​ទស្សនា​គិត​ថា ​នាង​ប្រហែល​ជា​​កាច​ឆ្នាស​ណាស់​ហើយ តែធាតុ​ពិត​គឺ​ផ្ទុយ​​ស្រឡះ។

ពេល​កញ្ញា​ដុច លីដា កំពុង​ថត​​រឿង​ចំនួន​២ គឺ​មេឃ​មួយ​ ចន្ទ​ពីរ រប​ស់ផលិត​កម្ម SSB សម្រាប់​ចាក់​ផ្សាយ​ឱ្យ​ស្ថានីយ​ប៉ុស្តិ៍​​ទូរទស្សន៍​អាស៊ី​​អាគ្នេយ៍ និង​រឿង​ព្យុះ​​ស្នេហ៍​សេ​សាន ​សម្រាប់​ផលិត​​កម្ម​​កូន​ខ្មែរ​​​​​ដោយ​​នាង​សម្តែង​ជា​មួយ​កំលោះ​ស​ង្ហា ​សាន វិសាល ។ ក្នុង​រឿង​ទាំង​ពីរ​​នេះ​លីដា សម្តែង​​ជា​តួឯក ៕

ដោយ​ ៖ ប្រុសកោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]