អ៊ីតាលី៖ គ្រូបង្វឹកក្រុមសេះបង្កង់ Juventus លោក Massimiliano Allegri បាននិយាយថា ក្របខណ្ឌ Champions League គួរតែមានប្រព័ន្ធ VAR ដើម្បីពិនិត្យមើលកំហុសឲ្យបានច្បាស់លាស់ ក្រោយ Ronaldo ត្រូវពិន័យកាតក្រហម កាលពីប្រកួតយប់មិញ។ 

លោក Massimiliano Allegri

ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ ត្រូវបានអាជ្ញាកណ្ដាលសម្រេចពិន័យកាតក្រហម ក្រោយពីរូបគេបានទៅប៉ះក្បាលកីឡាកររបស់ក្រុម Valencia ក្នុងការប្រកួតដែល Juventus ឈ្នះក្រៅដី ២-០។

នេះគឺជាកាតក្រហមដំបូងរបស់គេក្នុងពានរង្វាន់លំដាប់កំពូលអឺរ៉ុបនេះ ក្នុងការប្រកួតចំនួន១៥៤ប្រកួត ដែលមានន័យថា រូបគេនឹងអវត្ដមានពេល Juventus ធើ្វដំណើរទៅកាន់ទឹកដី Old Trafford ដើម្បីធើ្វការប្រកួតទល់នឹងក្រុមបិសាចក្រហម Manchester United ខែក្រោយ។  

Ronaldo បានកាតក្រហម
Ronaldo បានកាតក្រហម

ក្រោយបញ្ចប់ការប្រកួត គ្រូបង្វឹករបស់ក្លិបយក្សអ៊ីតាលីនេះ បាននិយាយថា៖ «ខ្ញុំអាចបានត្រឹមថា VAR នឹងអាចជួយពួកយើងពីក្រោយការសម្រេចរបស់អាជ្ញាកណ្ដាលលើទីលាន»។

រូបលោកបន្ដថា៖ «ការលេងត្រឹមគ្នា១០នាក់ ក្នុងពានរង្វាន់បែបនេះ គឺជារឿងដ៏ខកចិត្ដ។ ពួកយើងប្រឈមនឹងការចាញ់យប់នេះ ហើយពួកយើងនឹងបាត់បង់គេ (Ronaldo) នៅការប្រកួតបន្ទាប់ៗ»៕  

Ronaldo បានកាតក្រហម
Ronaldo បានកាតក្រហម
Ronaldo បានកាតក្រហម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]