ក្មេងស្រីអាយុ ១៩ឆ្នាំម្នាក់ បានបាញ់សម្លាប់បងប្រុសបង្កើតរបស់នាងចំក្បាល ដោយចៃដន្យ នៅពេលដែលនាងយក កាំភ្លើងខ្លី មកថតរូបជាមួយគាត់ ដើម្បីបង្ហោះដាក់ក្នុងហ្វេសបុក ។

កាសែត Daily Mail បានរាយការណ៏ថា ហេតុការណ៏នេះបានកើតឡើង កាលពី ព្រឹកថ្ងៃចន្ទ័ វេលាម៉ោង ៦ ព្រឹក នៅផ្ទះរបស់ជនរងគ្រោះ ដែលស្ថិតនៅ Phoenix, Arizona ។ កាសែត មួយនេះ រាយការណ៏បន្តទៀតថា បុរសរងគ្រោះ នោះបានស្លាប់ភ្លាមៗ មានឈ្មោះ Manuel Ortiz អាយុ ២២ឆ្នំា ចំណែក ប្អូនស្រីជាជនដៃដល់វិញ មានឈ្មោះ Savannah Ramirez អាយុ ១៩ឆ្នាំ។

ប៉ូលីសប្រចាំតំបន់Phoenix បាននិយាយថា ជនរងគ្រោះ និង ប្អូនស្រី បានត្រលប់មកផ្ទះវិញ បន្ទាប់ពីចូលរូមអបអរថ្ងៃចូលឆ្នាំសកល។ ក្រោយមក ពួកគេបានចំណាយពេល ពេញមូយយប់ ដើម្បីផឹកស្រា ជាមួយមិត្តភក្តិ ២ នាក់ទៀត។ នៅពេលនោះ មានម្នាក់ក្នុងចំនោមពួគគេ បានដកកាំភ្លើងខ្លី ដើម្បីថតរូបលេងកំសាន្ត។ ជនរងគ្រោះ និង ក្មេងស្រី ក៏បានថតរូប លេងជាមួយកាំភ្លើងខ្លីនោះផងដែរ ប៉ុន្តែ ចៃដន្យអាក្រក់ ក្មេងស្រីនោះ បានយកកាំភ្លើងខ្លីនោះ បាញ់ចំក្បាលរបស់បងប្រុស បណ្តាលអោយស្លាប់នៅនឹងកន្លែង។

ប៉ូលីស និយាយបន្តថា ក្នុងចំណោមពួកគេ ពុំមាននរណាម្នាក់ ដឹងថាកាំភ្លើងខ្លីនោះ មានគ្រាប់កាំភ្លើងទេ។ ប៉ូលីសនិយាយបន្តទៀតថា រូបថតដែលបង្ហោះក្នុងហ្វេសបុក របស់ ជនរងគ្រោះ និង ប្អូនស្រី មានរូបជាច្រើនដែលពួកគេថតជាមួយកាំភ្លើងខ្លីនោះ។  ប៉ូលីសនិយាយបញ្ចាក់ទៀតថា ប្អូនស្រីជាជនដៃដល់ អាចជាប់ចោទ ពីបទមនុស្សឃាត ប្រសិនបើការធ្វើតេស្តិដឹងថា នាងបានប្រើប្រាស់គ្រឿងស្រវឹង។

តើប្រិយមិត្តអ្នកអាន យល់យ៉ាងណាចំពោះហេតុការណ៏នេះ?

ដោយ រ៉ាស៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]