ថៃ៖ ដំណើរកម្សាន្តលក្ខណៈឯកជន នៃគ្រួសារត្រកូល គង់ ដែលគ្រប់គ្នាស្គាល់ច្បាស់ថាមាន អ្នកនាង គង់ សុជាតិ ដែលជាបងស្រីធំ និងប្អូនៗ នៅលើទឹកដីប្រទេសថៃ ត្រូវបានបញ្ចប់ ជាមួយស្នាមញញឹមពោរពេញ ដោយសេចក្ដីសុខខ្លាំង គួរឲ្យច្រណែន។

យ៉ាងណាមិញ ដើម្បីទុកជាអនុស្សាវរីយ៍ ភរិយាលោក ជា វិបុល រូបនេះក៏មិនភ្លេចបង្ហោះរូបភាពលើបណ្ដាញសង្គមជាច្រើនសន្លឹក ឲ្យឃើញពី ទិដ្ឋភាពនៃការដើរលេងរបស់អ្នកនាង និងគ្រួសារ ចែកជូនទស្សនិកជន បានទស្សនាផងដែរ។

ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ទៅលេងថៃលើកនេះអ្នកនាង គង់ សុជាតិ បានដឹកដៃប្អូនស្រីសំណព្វដើរShopping ទិញរបស់ប្រើប្រាស់សុទ្ធតែប្រ៊េនៗ ដែលមានតម្លៃថ្លៃៗទាំងអស់។

គ្រាន់តែឃើញរូបភាពទាំងនេះ ក៏គ្រប់គ្នាអាចដឹងបានថា ជីវិតឯកជនគ្រួសារពិធីការិនីល្បីឈ្មោះរូបនេះ ពិតជាមានភាពឡូយឆាយ ទំនើប ហាយសូរខ្លាំងមិនណយនោះទេ ពិតជាគួរឲ្យសរសើរខ្លាំងណាស់៕

ចង់ជ្រាបកាន់តែច្បាស់ទស្សនារូបភាពទាំងអស់គ្នា៖

គង់ សុជាតិ និងប្អូនស្រី
គង់ សុជាតិ និងប្អូនស្រី
គង់ សុជាតិ និងប្អូនស្រី
គង់ សុជាតិ និងប្អូនស្រី
ប្អូនស្រីគង់ សុជាតិ
របស់ប្រ៊េន គង់ សុជាតិ និងប្អូនស្រី
របស់ប្រ៊េន គង់ សុជាតិ និងប្អូនស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ សុជាតិ