អង់គ្លេស៖ ម្ចាស់ពានរង្វាន់ក្របខណ្ឌ Premier League ឆ្នាំ ២០១៧-១៨ ក្លិបមេឃខៀវ Manchester City បានបង្កើតកំណត់ត្រាមិនល្អមួយក្រោយភ្លាត់ចាញ់ក្លិបបាល់ទាត់ Lyon ក្នុងលទ្ធផល ១-២ នៃការប្រកួតបើកឆាកក្របខណ្ឌ Champions League យប់មិញនេះ។

Sane

ក្រោយធ្វើការប្រកួតពេញ ៩០នាទីក្រុមមេឃខៀវរបស់អង់គ្លេសមួយនេះបានស្គាល់រសជាតិកំណត់ត្រាថ្មីមួយផងដែរ គឺពួកគេបានក្លាយជាក្លិបអង់គ្លេសដំបូងគេដែលចាញ់៤ប្រកួតជាប់គ្នានៅក្នុងក្របខណ្ឌមួយនេះ។

នៅក្នុងវគ្គទី ១ក្រុមភ្ញៀវ Lyon ជាអ្នកស៊ុតបើកការនាំមុខមុនដល់ទៅ ២គ្រាប់ដែលគ្រាប់បាល់ដំបូងគឺរកបានដោយកីឡាករ Maxwel Cornet នៅក្នុងនាទីទី ២៦និងគ្រាប់បាល់ជ័យជម្នះធ្វើបានដោយកីឡាករ Nabil Fekir នៅក្នុងនាទីទី ៤៣ ខណៈដែលក្រុមម្ចាស់ផ្ទះក៏តាមបាន ១គ្រាប់វិញផងដែរនៅក្នុងនាទីទី ៦៧ ដោយខ្សែបម្រើ Bernardo Silva ។

ជាមួយគ្នានេះដែរ ការចាប់ផ្តើមនូវរដូវកាលថ្មីរបស់ក្រុមម្ចាស់ផ្ទះ Etihad ហាក់មិនទាន់ល្អប្រសើរដូចរដូវកាលមុននោះទេពោលគឺពួកគេបានត្រឹមតែឈរនៅក្នុងចំណាត់ថ្នាក់ទី ៣ប៉ុណ្ណោះនៅក្នុងតារាងនៃក្របខណ្ឌ Premier League រដូវកាលនេះ ក្រោយ ៥ប្រកួតកន្លងទៅពួកគេឈ្នះ ៤ និងស្មើ ១ ស្របពេលដែរនេះក៏ជាការចាញ់លើកដំបូងផងដែរនៅក្នុងរដូវកាលថ្មីនេះ។ 

ក្រុម Manchester City

គួរឲ្យដឹងថា ក្រុមមេឃខៀវ Manchester City នឹងត្រូវធ្វើដំណើរទៅសួរសុខទុក្ខក្រុម Hoffenheim នៅក្នុងការប្រកួតទី ២នៃក្របខណ្ឌ Champions League នៅថ្ងៃទី ២ ខែ តុលា ខាងមុខនេះ បន្ទាប់ពីការប្រកួតជាមួយក្រុម Cardiff City និងក្រុម Brighton នៅក្របខណ្ឌ Premier league រួចរាល់៕

ក្រុម Lyon
ក្រុម Manchester City

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]