កូរ៉េខាងត្បូង៖ អតីតសមាជិក Kara នាង Hara មួយរយៈចុងក្រោយនេះ រឿងរ៉ាវរបស់នាងហាក់ផ្អើលវិស័យ Kpop ខ្លាំងមែនទែន ដោយសារជម្លោះវាយតប់គ្នារហូតបង្ករបួសស្នាម ជាមួយសង្សាររបស់ខ្លួន។

យ៉ាងណាមិញ នៅពេលនេះអ្នកទាំងពីរ បានចូលខ្លួនមកស្រាយបំភ្លឺអំពីបញ្ហានេះរៀងៗខ្លួនហើយ ក៏ប៉ុន្តែចម្លើយសារភាពរបស់ពួកគេ បែរជាផ្ទុយស្រឡះពីគ្នា ដែលធ្វើឲ្យមហាជនមានចម្ងល់ និងមិនដឹងថាគួរជឿម្ខាងណានោះទេ។

ទោះជាយ៉ាងណាក្តី ពេលនេះ Hara នាងបានធ្វើការសុំទោសជាសាធារណៈទៅកាន់មហាជន ក៏ដូចជាអ្នកគាំទ្ររបស់ខ្លួនថា នាងមិនមានបំណងចង់ឲ្យរឿងបែបនេះកើតឡើងនោះទេ។ ហើយនាងបានបន្ថែមថា ដំបូងឡើយទំនាក់ទំនងរវាងអ្នកទាំងពីរពិតជារលូនខ្លាំងណាស់ ហើយនាងក៏មិននឹកស្មានថា រឿងស្នេហារបស់នាង ឈានដល់ការប្តឹងគ្នាចូលប៉ុស្តិ៍ប៉ូលីសយ៉ាងដូច្នេះដែរ។

មិនត្រឹមតែប៉ុណ្ណោះ Hara បាននិយាយពាក្យចុងក្រោយទៅកាន់ អតីតសង្សាររបស់ខ្លួនថា “ខ្ញុំអត់ឱនទោសឲ្យគាត់ អស់ពីចិត្តតែម្តង ហើយខ្ញុំក៏សង្ឃឹមថាគាត់នឹងអត់ឱនឲ្យខ្ញុំដូចគ្នា។ ខ្ញុំជូនពរគាត់ឲ្យមានអនាគតដ៏ប្រសើរ ហើយគាត់នៅតែជាមនុស្សប្រុសដែលខ្ញុំនៅតែគោរពជានិច្ច”

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

សភាព Hara ពេលនេះ
សភាព Hara ពេលនេះ
សភាព Hara ពេលនេះ
សភាព Hara ពេលនេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]