ភ្នំពេញ៖ តារាចម្រៀងលោកឆន សុវណ្ណរាជ រួមទាំងគ្រប់ពេជ្រនៅក្នុងផលិតកម្មហង្សមាសជាច្រើនទៀត បាននាំគ្នាធ្វើដំណើរដើរលេង នៅប្រទេសជប៉ុនយ៉ាងសប្បាយរីករាយ ហើយនេះក៏ជាលើកទី១ ដែលឃើញតារាទាំងនេះបាននាំគ្នា ដើរលេងជាក្រុមបែបនេះ។

ជាក់ស្តែង មុននឹងឡើងយន្តហោះ គេបានសង្កេតឃើញថាកំពូលតារាចម្រៀងលោកឆន សុវណ្ណរាជ បានធ្វើឲ្យ តារារួមទ្រនំ ដែលជាដៃគូដ៏សាកសមកញ្ញា សុគន្ធកញ្ញា និងអនាគតស្វាមីរបស់នាង សប្បាយចិត្តចំពោះទឹកចិត្តនៅក្នុងថ្ងៃកំណើត ទោះបីជាហួសថ្ងៃពិតប្រាកដ ជាច្រើនថ្ងៃយ៉ាងណាក្តី។

មិនត្រឹមតែប៉ុណ្ណោះ លោកក៏បានភ្ជាប់ជាមួយនឹងសារមួយថា៖«មុនពេលហោះហើរ រីករាយថ្ងៃខួបកំណើតហ៊ានិងកញ្ញាសំរាប់ខែ9នេះ សុំទោសផងហួសថ្ងៃហើយអត់ចំថ្ងៃទេ wish all the best wish ណាបាទ»។

ជាមួយគ្នានេះដែរ តារាចម្រៀងសម្លេងស្រទន់កញ្ញា សុគន្ធកញ្ញា និងអនាគតស្វាមី បានបង្ហាញអារម្មណ៍រីករាយ និងសប្បាយចិត្ត នៅពេលដែលឃើញមិត្តដ៏ល្អ លោកឆន សុវណ្ណរាជ ឆ្លៀតពេលមុនឡើងយន្តហោះ ដើម្បីធ្វើការ Surprise គូអនាគតស្វាមីនិងភរិយាមួយគូនេះ។

គួរបញ្ជាក់ផងដែរ ថាតារាចម្រៀងស្រី និងអនាគតស្វាមីនាង មានថ្ងៃកំណើតដូចគ្នានៅក្នុងខែតែមួយ មិនត្រឹមតែប៉ុណ្ណោះ ពួកគេនឹងរៀបការជាមួយគ្នា នៅចុងឆ្នាំ២០១៨នេះហើយ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖  

ឆន សុវណ្ណរាជ
ឆន សុវណ្ណរាជ ពេលឡើងយន្តហោះ
ឆន សុវណ្ណរាជ ពេលឡើងយន្តហោះ
សុវណ្ណរាជ ធ្វើខួបកំណើតឲ្យសុគន្ធកញ្ញា និងគូស្នេហ៍នាង
សុវណ្ណរាជ ធ្វើខួបកំណើតឲ្យសុគន្ធកញ្ញា និងគូស្នេហ៍នាង
សុវណ្ណរាជ ធ្វើខួបកំណើតឲ្យសុគន្ធកញ្ញា និងគូស្នេហ៍នាង
សុវណ្ណរាជ ធ្វើខួបកំណើតឲ្យសុគន្ធកញ្ញា និងគូស្នេហ៍នាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា