ស្វ៊ីស៖ អ្នកឌីហ្សាញជនជាតិស្វ៊ីសមួយក្រុម បានបង្ហាញកប៉ាល់បែបអនាគតនិយមដ៏ទំនើបមួយគ្រឿង ដើរដោយថាមពលព្រះអាទិត្យ ដែលអាចធ្វើដំណើរជុំវិញពិភពលោកដោយមិនបាច់ឈប់ចាក់សាំងឬហ្គាសអ្វីឡើយ។

កប៉ាល់ SolarImpact

កប៉ាល់ដ៏ថ្មីសន្លាងមួយនេះមានឈ្មោះថា SolarImpact ដែលមានប្រវែង ២៤ ម៉ែត្រ ដែលវែងជាងបាឡែនខៀវ និងប្រក់ដំបូលដោយបន្ទះសូឡា ៣០០ ម៉ែត្រការ៉េ ដែលធំប៉ុនតារាងវាយកូនបាល់តេន្នីសធម្មតា។ 

កប៉ាល់ SolarImpact

គួរបញ្ជាក់ថា មធ្យោបាយធ្វើដំណើរលើទឹកធុនមធ្យមនេះ មានកន្លែងសម្រាប់ភ្ញៀវគេងបាន ១០ នាក់ បន្ថែមពីលើនាវិកមួយក្រុមតូច ជាមួយគ្រឿងបរិក្ខារទំនើបបំផុត និងផ្ទុកដោយប្រព័ន្ធខួរក្បាលសិប្បនិម្មិត (A.I) ដែលអនុញ្ញាតឱ្យមនុស្សម្នាក់ដំណើរការវា។

ប្រព័ន្ធបញ្ជាដោយ A.I

ជាមួយប្រព័ន្ធថាមពល ៨០០ គីឡូវ៉ាត់ម៉ោង វាអាចជួយឱ្យកូននាវានេះធ្វើដំណើរបានខ្ទង់ ១០ ម៉ោង ហើយអាចជិះបានយូរជាងនេះ តាមរយៈការបញ្ចូលថាមពលពីអាគុយស្រូបកម្តៅថ្ងៃ និងគ្មានសំឡេងរំខានទៀតផង។

បន្ថែមពីនេះ នៅមានម៉ាស៊ីនម៉ាស៊ុតបម្រុងមួយគូ (៦៥ គីឡូវ៉ាត់) ប្រើសម្រាប់ថ្ងៃណាដែលមិនសូវមានពន្លឺថ្ងៃ។ ក្រៅពីនេះ នៅបាតនាវាមានឧបករណ៍បណ្តែតដែលមានរាងដូចគ្រាប់មីស៊ីលនាវាមុជទឹក ដែលជួយឱ្យការធ្វើដំណើរមិនឃ្លីងឃ្លោងរហូតដល់ ៩០% ក្នុងស្ថានភាពមិនល្អ។ 

កប៉ាល់ SolarImpact

ទោះយ៉ាងណា យានលើជលសារដែលក្រុម SolarImpact Yacht AG ចំណាយពេលស្រាវជ្រាវដល់ទៅ ៥ ឆ្នាំមួយនេះ មិនត្រូវបានបញ្ចេញតម្លៃរំពឹងទុក ឬថ្ងៃបញ្ចេញលក់ច្បាស់លាស់នៅឡើយទេ៕ 

សូមទស្សនាវីដេអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]