ភ្នំពេញ៖ ថ្មីៗនេះ គេបានប្រទះឃើញនូវវីដេអូខ្លីមួយ នៃកម្មវិធីជជែកកម្សាន្តល្បីឈ្មោះ របស់ស្ថានីយ៍ទូរទស្សន៍កូរ៉េ Mnet ដែលពួកគេបានលើកយកមកនូវប្រធាន ទាក់ទងទៅនឹង ប្រិយមិត្តគាំទ្រដែលបានថតMVនិងយកស្ទាយ៍តាម ក្រុមចម្រៀង Kpop ដើម្បីមកជជែកកម្សាន្តនៅក្នុងកម្មវិធី។

ជាក់ស្តែង មកដល់ពាក់កណ្តាលកម្មវិធី ពួកគេក៏បានលើកយកមកនូវវីដេអូមួយ ដែលជាMV Cover បទចម្រៀង«Ring Ding Dong» របស់តារាចម្រៀងកម្ពុជាយើង គឺលោក ម៉ៃ សុគន្ធផ្ទាល់តែម្តង។ 

យ៉ាងណាមិញ គ្រាន់តែMV របស់លោក ម៉ៃ សុគន្ធ បង្ហាញនៅលើកញ្ចក់ទូរទស្សន៍ភ្លាម ក៏បានធ្វើឲ្យពិធីករក៏ដូចជា ភ្ញៀវកិត្តិយសជាច្រើន ដែលចូលរួមនៅក្នុងកម្មវិធី ផ្ទុះសំណើចគ្រប់ៗគ្នា ថែមទាំងគ្រប់គ្នាបានស្គាល់ច្បាស់ និងបាននិយាយថា «មកពីប្រទេសកម្ពុជា» ថែមទៀតផង៕

ដូចនេះ កុំឲ្យខាតពេលយូរទស្សនាវីដេអូខាងក្រោម៖   

ម៉ៃ សុគន្ធ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ៃ សុគន្ធ