ជួបជាមួយនឹងម្ចាស់ក្សត្រីនៃចក្រភពអង់គ្លេស ដែលចូលចិត្ដចំណាយប្រាប់ដ៏សន្ធឹកសន្ធាប់ នៅក្នុងសង្គម ជាពិសេសទៅលើសំលៀកបំពាក់។

សម្រាប់ នារីវ័យក្មេងគឺ Gina Rio អាយុ ២៣ឆ្នាំ ត្រូវបានគេដឹងថា នាងតែងតែទទួលប្រាក់ប្រចាំខែ គឺ ១០,០០០ផោន ស្មើរនឹង ១៩,៩២០ដុល្លារអាមេរិក ពីឪពុកនិងម្ដាយរបស់នាង។ នៅក្នុងនោះនាង បានរស់នៅក្នុងសណ្ឋាគារដ៏ទំនើប ដែលមានអ្នកច្នៃម៉ូតស្បែកជើង ៣០០នាក់ និង ៧០នាក់សម្រាប់ច្នៃម៉ូតកាបូប ហើយនាងបាននិយាយថា នាងមិនដែលធ្វើការណាត់ជួបជាមួយនឹង មនុស្សប្រុសណាដែលក្រនោះទេ។ ទោះជាយ៉ាងណា នាងត្រូវបានគេហទំព័រឌឹសសាន់ កាលពីខែមុន ចាត់ទុកនាងថា ជានារីអង់គ្លេសដែលពូកែបំផ្លាញបំផុត។ នៅក្នុងផងដែរ នាងប្រាប់អ្នកកាសែតថា នាងពិតជាមិនអាចរស់នៅដោយ គ្មានប្រាក់នោះទេ ហើយនាងក៏មិនដឹងថា មានប្រាក់ឯណាសម្រាប់ការ ចំណាយទៅលើការធ្វើសក់នាងដូចគ្នា។

យ៉ាងណាមិញ ឪពុករបស់នាងបានចាកចេញពីនាង តាំងពីនាងមានអាយុ ១៤ឆ្នាំ ហើយទៅរស់នៅជាមួយស្រីថ្មី ដែលបុរសជាម្ចាស់ក្រុមហ៊ុនសំនង់មួយ។ បន្ទាប់ពីមានការបែកបាក់គ្នារវាង ម្ដាយនិងឪពុកនាង នាងតែងតែងទទូចប្រាក់ប្រចាំខែពីឪពុករបស់នាង គឺ ១០,០០០ផោន តែត្រូវបានកាត់បន្ថយបន្ទាប់ ពីនាងឈ្លោះគ្នាជាមួយនឹង ស្រីកំណាញ់របស់ឪពុកខ្លួន។ ទោះជាយ៉ាងណា ម្ដាយរបស់នាងនូវតែបន្ដបន្ថែមប្រាក់ មួយចំនួនសម្រាប់នាងក្នុងការចាយវាយប្រចាំថ្ងៃ។

សម្រាប់ការស្នាក់នៅក្នុងសណ្ឋគារនៅចំកណ្ដាលទីក្រុង ឡុង នាងត្រូវចំនាយប្រាក់ ២០,០០០ផោន ឬ ជិត៤០,០០០ ដុល្លារអាមេរិកសម្រាប់មួយខែ តែឪពុករបស់នាងជាអ្នកចេញប្រាក់ឲ្យនោះទេ។ សម្រាប់របស់ទាំងនេះនាងនូវតែមិនស្កប់ស្កល់ ដោយនាងឃើញស្រីស្នេហ៍របស់ឪពុកប្រើកាបូបម៉ាក Hermes នាងនូវតែទទូចឲ្យឪពុកខ្លួនទិញកាបូបដែលថ្លៃជាង ម៉ាកនេះឲ្យនាងប្រើ ដើម្បីបញ្ជាក់ពីក្ដីស្រលាញ់នាងច្រើនជាងស្រីស្នេហ៍។ និយាយពីយាន្ដជំនិះវិញ គឺនាងមានឡានម៉ាក Mercedes SLK ដែលមានតម្លៃ ៣០,០០០ផោន ដែលជាកាដូរបស់ម្ដាយនាង ហើយមិត្ដប្រុសនាងវិញគឺ EckSell ដែលជាកូនអ្នកមានដែលមានឪពុកម្ដាយជាម្ចាស់ ម៉ាកទឹកជ្រលក់ម្យ៉ាងដែលលក់ពាសពេញ Harrods ។ អ្នកទាំងពីរតែងតែចំណាយប្រាក់ជាង ២៥,០០០ ផោន ឬ ៥០,០០០ ដុល្លារអាមេរិក រាល់ការចូលក្លឹបកំសាន្ដម្ដងៗ។ នាងបាននិយាយថា សម្រាប់បងប្រុសរបស់នាង ដែលមានឈ្មោះថា Sebastian និង អាយុ ៣៨ឆ្នាំ បានចំណាយខ្ជះខ្ជាយជាងនាងទៅទៀត ហើយប្រសិនជានាងមានកូន នាងនឹងសង្ឃឹមថាកូនរបស់នាង មានជីវិតរស់នៅដូចជានាង តែនាងមិនចង់ឲ្យកូននាងចាយដូចជានាងនោះទេ។

តើប្រិយមិត្ដយល់យ៉ាងណា ចំពោះនារីរូបនេះ? 







កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]