ភ្នំពេញ៖ ជាការពិតណាស់ បើទោះបីប្រឡូកក្នុងវិស័យសិល្បៈ អស់រយៈពេលជាយូរឆ្នាំហើយក្ដី តែកេរ្តិ៍ឈ្មោះរបស់តារាចម្រៀងប្រុស លោក ណុប បាយ៉ារិទ្ធ នៅតែខ្លាំងក្នុងស្រទាប់យុវវ័យដដែល។

យ៉ាងណាមិញ ស្របជាមួយនឹងភាពល្បីល្បាញនៅតែខ្លាំងហើយនោះ បើងាកមកមើលជីវិតឯកជនលោកវិញ ពិតជាឡូយឆាយខ្លាំងណាស់ ដោយមិនត្រឹមតែមានផ្ទះវីឡារស់នៅតែប៉ុណ្ណោះទេ សូម្បីតែរបស់ប្រើប្រាស់ប្រចាំថ្ងៃលោក មិនថាគ្រឿងអលង្ការ ឫក៏រថយន្តនោះទេ គឺសុទ្ធសឹងតែមានតម្លៃថ្លៃណាស់។

ជាក់ស្ដែង ទោះបីជាជីវិតរស់នៅសព្វថ្ងៃសម្បូរបែបយ៉ាងនេះមែនពិត តែធាតុពិតតារាវ័យចាស់មុខក្មេងរូបនេះ គឺជាមនុស្សម្នាក់ដែលសាមញ្ញមែនទែន ដោយភាគច្រើន ត្រូវបានគេកត់សម្គា់ល់ឃើញថា តារាប្រុសរូបនេះ មិនថាទៅណាមកណា ក្រៅឫក៏ក្នុងប្រទេសនោះទេ តារារូបនេះនៅនិយមស្លៀកពាក់ធម្មតាៗ និងចូលចិត្តប្រើជីវិតយ៉ាងសាមញ្ញបំផុត នៅក្នុងជីវិតរស់នៅប្រចាំរបស់ខ្លួន ដោយមិនខ្វាយខ្វល់ថាខ្លួនជាតារាល្បីនោះទេ៕

ចង់ជ្រាបច្បាស់ សូមទស្សនាកម្រងរូបភាពខាងក្រោម៖ 

ណុប បាយ៉ារិទ្ធ
ណុប បាយ៉ារិទ្ធ
ណុប បាយ៉ារិទ្ធ
ណុប បាយ៉ារិទ្ធ
ណុប បាយ៉ារិទ្ធ
ណុប បាយ៉ារិទ្ធ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ណុប បាយ៉ារិទ្ធ