ភ្នំពេញ៖ រយៈពេល៣ថ្ងៃ ពោលគឺកាលពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៦ ក្រុមហ៊ុនកូរ៉េ SsangYong បានដាក់តាំងបង្ហាញនូវ រថយន្ត SsangYong ស៊េរីថ្មីឆ្នាំ២០១៩ ៣ប្រភេទ ដែលបានទាក់ទាញក្រសែភ្នែកមហាជន សឹងតែមិនអាចរំលងបាន។

ជាការពិតណាស់ ក្រុមហ៊ុនកូរ៉េ SsangYong បាននាំយកមកនូវ រថយន្ត SsangYong ដែលកំពុងតែមានការពេញនិយមបំផុតមកប្រទេសកម្ពុជា ជាមួយនឹងរូបរាងស្រស់ស្អាតតម្លៃសមរម្យ ព្រមទាំងមានគុណភាពខ្ពស់ថែមទៀតផង។

ជាក់ស្តែងខាងក្រោមនេះ គឺជាម៉ូដែលរថយន្តSsangYong ឆ្នាំ២០១៩ ទាំង៣ប្រភេទ ដែលក្រុមហ៊ុនកូរ៉េ SsangYong បានដាក់បង្ហាញខ្លួននៅលើទីផ្សារកម្ពុជា៖

រថយន្ត SsangYong ស៊េរីថ្មីឆ្នាំ២០១៩

- Rexton Sports ជាប្រភេទឡាន Pick Up កាត់ SUV (SUT) មានតម្លៃ ៣៨,៥០០ដុល្លារ សម្រាប់ 2WD និង ៤៥,៥០០ដុល្លារ សម្រាប់ 4WD។

- Rexton ជាប្រភេទឡាន SUV ៧កៅអី ជាមួយតម្លៃ ៥៥,៥០០ដុល្លារ សម្រាប់ 2WD និង ៥៩,៥០០ដុល្លារ សម្រាប់ 4WD។

- Stavic ជាប្រភេទឡាន MPV ១១កៅអី មានតម្លៃ ៤១,៨០០ដុល្លារ។

មិនតែប៉ុណ្ណ៉ោះ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ក្រុមហ៊ុនក៏មានប្រូម៉ូសិនពិសេសទៅលើម៉ូដែលទាំង ៣ប្រភេទនេះ គឺ Rexton Sports, Rexton, និង Stavic ដោយធ្វើការបញ្ចុះតម្លៃ ចាប់ពី ១,០០០ដុល្លារ -២,៥០០ដុល្លារថែមទៀតផង។

រថយន្ត SsangYong ស៊េរីថ្មីឆ្នាំ២០១៩

លើសពីនេះ យោងតាមការលើកឡើងរបស់លោក Tay Kek Khoon ដែលជាប្រធានផ្នែកលក់ SsangYong នៅកម្ពុជា បានលើកឡើងថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ក្រុមហ៊ុនលោកលក់បញ្ចុះតម្លៃទៅលើ Rexton និង Stavic ដោយឡែករថយន្ត Rexton Sports យើងបន្ថែមជាគ្រឿងតុបតែងវិញ ដែលគិតជាទឹកប្រាក់សរុបរហូតទៅដល់ ៤,៥00 ដុល្លារ ហើយ ៣ ម៉ូដែលនេះ ទើបតែមកដល់ទីផ្សារកម្ពុជា ដោយឡាននីមួយៗ មានចំណុចពិសេសរៀងខ្លួន ដូចជា៖

- Rexton Sports ជាប្រភេទឡានសម្រាប់យកមកដឹកទំនិញបាន តែក៏ផ្ដោតទៅលើផាសុកភាព និងងាយស្រួលធ្វើដំណើរដែរ ដោយមានកាមេរ៉ា ៣៦០ដឺក្រេ កៅអីខាងមុខមានចរន្តខ្យល់ចេញចូល និងអាចបត់បាន ៨ របៀប ព្រមទាំងពោងសុវត្ថិភាព ៦ ចង្កៀងជាប្រភេទ LED ជាដើម

- Rexton ជាប្រភេទឡានប្រណិត និងបច្ចេកវិទ្យាទំនើប ដោយមានកៅអីត្រជាក់ក្ដៅ កញ្ចក់ និងឃ្លុបក្រោយបិទបើកបញ្ជាដោយសោរ ប្រព័ន្ធតាមដានសម្ពាធកង់ Sensor មុខក្រោយ ពោងសុវត្ថិភាព ៧ជាដើម

- Stavic ជារថយន្តសម្រាប់អ្នកមានសមាជិកគ្រួសារច្រើន ដោយក្រៅពីមានរូបរាងតូច បើប្រៀបទៅនឹងរថយន្តប្រភេទនេះផ្សេងៗទៀត វាក៏ស៊ីប្រេងតិច ហើយមានតម្លៃសមរម្យ។

រថយន្ត SsangYong ស៊េរីថ្មីឆ្នាំ២០១៩

“ រថយន្តទាំង៣ ម៉ូដែលនេះ មានចំណុចល្អរៀងៗខ្លួន ដែលស្របទៅនឹងតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាអ្នកប្រើប្រាស់ទូទៅ ដែលធានានូវគុណភាព កម្លាំងម៉ាស៊ីនល្អដោយសារយើងមានបទពិសោធន៍លើបច្ចេកវិទ្យា និងបច្ចេកទេស​យានយន្តជាយូរយារណាស់មកហើយ។ ជាក់ស្តែងក្រុមហ៊ុនយើង ធ្លាប់បានសហការជាមួយក្រុមហ៊ុន Mercedes Benz និងមានការត្រួតពិនិត្យ វិភាគលើគុណភាព កម្លាំងម៉ាស៊ីនយានយន្ត និងបញ្ហាបច្ចេកទេសបានល្អត្រឹមត្រូវ” ប្រធានផ្នែកលក់ខាងលើបានបន្ថែម។

សម្រាប់ព័ត៌មានបន្ថែម ចូលទៅផេកហ្វេសប៊ុក SsangYong Cambodia ឬទាក់ទងលេខ 095 456 888/ 098 456 888/ 070 350 460/ 078 551 898៕

រថយន្ត SsangYong ស៊េរីថ្មីឆ្នាំ២០១៩
រថយន្ត SsangYong ស៊េរីថ្មីឆ្នាំ២០១៩
រថយន្ត SsangYong ស៊េរីថ្មីឆ្នាំ២០១៩

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]