អេស្ប៉ាញ៖ គ្រូបង្វឹកក្រុម Roma លោក Di Francesco បាននិយាយក្នុងសន្និសីទសារព័ត៌មានមុនជំនួបទល់នឹងក្រុម Real Madrid ថា ទោះជាមិនមានវត្ដមាន Cristiano Ronaldo ក៏ក្រុមយក្សអេស្ប៉ាញនេះ នៅតែអាចឈ្នះបានច្រើនដែរ។ 

លោក Di Francesco

គ្រូបង្គោលថ្មី Real Madrid លោក Julen Lopetegui នឹងត្រូវដឹកនាំក្រុមម្ចាស់ពានរង្វាន់អឺរ៉ុប១៣សម័យ ដើម្បីការពារតំណែងជើងឯកមួយនេះ បន្ដពីគ្រូបង្វឹកចាស់លោក Zindane ដែលចាកចេញពីក្លិបកាលពីខែឧសភា កន្លងទៅ ខណៈអតីតអ្នកចាត់ការសញ្ជាតិបារាំងនេះ បានដឹកនាំ Real ឲ្យឈ្នះពានរង្វាន់មួយនេះ ដល់ទៅ៣រដូវកាលជាប់គ្នាតែម្ដង។

Ronaldo ដែលចាកចេញពី Real Madrid ក៏នឹងត្រូវបង្ហាញខ្លួនជាលើកដំបូងក្នុងក្របខណ្ឌ Champions League នៅយប់នេះផងដែរ ឲ្យ Juventus ផងដែរ ពេលដែលក្រុមយក្សអ៊ីតាលីនេះ ត្រូវតទល់ក្រុមខ្លាំងរបស់អេស្ប៉ាញ Valencia។ 

Ronaldo

និយាយក្នុងសន្និសីទសារព័ត៌មាន គ្រូបង្វឹក Roma ដែលជួយក្រុមឲ្យឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររដូវកាលមុន បានថែ្លងថា៖ «Real Madrid នឹងបន្ដការឈ្នះពានរង្វាន់ជាច្រើនទៀត ទោះគ្មាន Ronaldo ក៏ដោយ»៕ 

Ronaldo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]