អុីតាលី៖ បន្ទាប់ពីខ្សែប្រយុទ្ធ Cristiano Ronaldo អាចរកបានពី ២គ្រាប់នៅក្នុងការប្រកូតនៃលីកគំពូលរបស់អុីតាលី Serie A រួចមកពេលនេះរូបគេបានចេញមកធ្វើការហ្វឹកហាត់ចុងក្រោយនៅក្នុងទីក្រុង Turin កាលពីម្សិលមិញ មុននឹងត្រៀមធ្វើដំណើរទៅកាន់ទឹកដីអេស្ប៉ាញក្នុងជំនួបជាមួយក្រុមម្ចាស់ផ្ទះ Valencia នៃការប្រកួតក្របខណ្ឌ Champions League សប្តាហ៍ដំបូង។

Cristiano Ronaldo
កីឡាកររបស់ក្លិប Juventus

កីឡាករជាច្រើនរបស់ក្លិបសេះបង្កង់ Juventus កំពុងតែផ្ដោតសំខាន់ទៅលើការហ្វឹកហាត់ដើម្បីត្រៀមសម្រាប់ការប្រកួតនៅក្នុងយប់នេះ ប៉ុន្តែចម្លែកចំពោះអតីតខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមអធិរាជស Real Madrid នេះក្រោយពីស៊ុតបញ្ចូលទីបាន ២គ្រាប់ឲ្យក្លិបថ្មីរបស់គេនៅក្នុងរដូវកាល ២០១៨-១៩នេះ រូបគេបានប្រឹងប្រែងនៅក្នុងហ្វឹកហាត់ខ្លាំងជាងកីឡាករដទៃៗទៀតរបស់ក្លិប ពោលគឺរូបគេបានបន្ថែមនូវការហ្វឹកហាត់នូវក្នុងការស៊ុតបាល់បញ្ចូលទីកាន់តែខ្លាំងជាងមុនទៅទៀត។

សម្រាប់ការប្រកួតនេះ អតីតខ្សែប្រយុទ្ធមុតស្រួចរបស់ក្លិបបិសាចក្រហម Manchester United នឹងត្រូវធ្វើដំណើរឆ្ពោះទៅទឹកដីអេស្ប៉ាញជាលើកដំបូង ក្រោយពីរូបគេធ្លាប់បានរួមរស់ជាមួយក្លិប Real Madrid អស់រយៈពេល ៩ឆ្នាំកន្លងទៅ ហើយគេក៏បានសម្រេចចិត្តចាកចេញទៅរួមរស់ជាមួយក្លិប Juventus វិញនៅក្នុងខែ មិថុនា កន្លងទៅនេះ។

ជាមួយគ្នានេះដែរ ក្លិប Juventus របស់គេគឺស្ថិតនៅក្នុងពូល H ដែលជាពូលចុងក្រោយបង្អស់របស់ក្របខណ្ឌ UEFA Champions League ឆ្នាំ ២០១៨-១៩ ដែលរួមមានដូចជា ក្រុម Valencia, ក្រុម Manchester United និងក្រុម Youngboy។

Cristiano Ronaldo
Cristiano Ronaldo

សូមបញ្ជាក់ថា ខ្សែប្រយុទ្ធ Cristiano Ronaldo គឺជាបេក្ខភាពដែលស៊ុតបាល់បញ្ចូលទីបានច្រើនជាងគេនៅក្នុងក្របខណ្ឌទ្វីបអឺរ៉ុប ពេលដែលគេនៅជាកីឡាកររបស់ក្លិបយក្សអេស្ប៉ាញ ខណៈដែលការមកដល់ក្លិប Juventus ពេលនេះរូបគេក៏ចង់ជួយក្រុមឲ្យឈ្នះពាន UEFA Champions League ជាថ្មីម្តងព្រោះគេធ្លាប់ធ្វើបានដល់ទៅ ៣ជាប់ៗគ្នាកាលពីនៅក្លិបចាស់របស់គេ៕ 

Cristiano Ronaldo
Cristiano Ronaldo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]