ចិន ៖ កាលពីពេលថ្មីៗកន្លងទៅនេះ ពាក្យចចាមអារ៉ាមជាច្រើន បានអះអាងថា តារាសម្ដែងស្រីល្បីឈ្មោះប្រចាំប្រទេសចិន នាង Fan Bingbing ត្រូវបានចាប់ខ្លួនដោយអាជ្ញាធរចិន កំពុងរីករាលដាលកាន់តែល្បីខ្លាំង។

គួរបញ្ជាក់ផងដែរថា វាមានរយៈពេលជាង ៣ខែ មកហើយដែល Fan Bingbing បានបាត់ខ្លួន ពីបណ្ដេញសង្គម Weibo របស់នាង ដែលមានអ្នកតាមដានជាង ៦៣ លាននាក់ ពោលគឺ គ្មានព័ត៌មានអ្វីទាំងអស់ ទាក់ទងនឹងនាង ចាប់តាំងពីថ្ងៃទី ២៣ ខែកក្កដា មកម្លេះ។

ដោយសារតែ ពាក្យចចាមអារ៉ាមទាំងនោះ កាន់តែរីករាលដាល ជាហេតុធ្វើឲ្យ អ្នកគាំទ្រ មានការព្រួយបារម្ភយ៉ាងខ្លាំង ពីសុវត្ថភាព និងស្ថានភាពបច្ចុប្បន្នរបស់នាង។

ជារឿងគួរឲ្យភ្ញាក់ផ្អើលមួយ ដែលនៅសុខៗនាង បានបង្ហាញខ្លួន នៅលើបណ្តេញសង្គមកាលពីថ្ងៃទី ១៥ ខែកញ្ញា ដែលជាថ្ងៃកំណើតរបស់នាងផ្ទាល់តែម្ដង។ ប៉ុន្តែសារខួបកំណើតមួយ ដែលបានបង្ហោះនោះ ត្រូវបានលុបចេញវិញ ក្នុងរយៈពេលយ៉ាងខ្លី។

ទោះបីជាយ៉ាងក្ដី ប្រព័ន្ធផ្សព្វផ្សាយមួយ បានរាយការណ៍ថា នាង Fan Bingbing កំពុងតែស្នាក់នៅក្នុងផ្ទះ ជាធម្មតា គ្មានបញ្ហាអ្វីឡើយ បន្ទាប់ពីត្រូវបានស៊ើបអង្កេត។ ប៉ុន្តែនាងមិនត្រូវបាន អនុញ្ញាតឲ្យ បញ្ចេញសេចក្តីថ្លែងការណ៍ ណាមួយ ឬទាក់ទងជាមួយ ពិភពខាងក្រៅឡើយ រហូតដល់លទ្ធផល នៃការស៊ើបអង្កេតនោះ បញ្ចេញជាផ្លូវការ។ 

ទស្សនារូបភាពខាងក្រោម ៖

រូបភាព Fan Bingbing
រូបភាព Fan Bingbing
រូបភាព Fan Bingbing
រូបភាព Fan Bingbing
រូបភាព Fan Bingbing

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]