កូនឆ្កែតែលតោល ញ័រនិងពោរពេញដោយភាពភ័យខ្លាចចំនួន ៥ ក្បាល ត្រូវបានម្ចាស់ដែលគ្មានការទំនួលខុសត្រូវម្នាក់ បោះចោលក្នុងប្រអប់តូចមួយ បន្ទាប់ពី យកពួកវាទៅលក់នៅតាមផ្លូវ តែលក់មិនដាច់ កាលពីថ្ងៃបុណ្យណូអែល ដែលសម្រាប់ធ្វើជាកាដូ។

កូនឆ្កែដែលម្ចាស់បោះចោលក្នុងប្រអប់នោះ មានអាយុប្រហែល ១២សប្តាហ៏។ ពួកវា ត្រូវបានរកឃើញនៅក្នុងថ្ងៃ ចូលឆ្នាំសកល នៅខាងក្រៅ មណ្ឌលថែរក្សាសត្វមួយកន្លែង ឈ្មោះ Battersea ដែលស្ថិតនៅតំបន់ Windsor ទីក្រុង Berkshire ភាគខាងកើតប្រទេសអង់គ្លេស។

បុគ្គលិកនៅមណ្ឌលថែរក្សាសត្វ ដែលបានជួយសង្គ្រោះកូនឆ្កែទាំងអស់នោះ បាននិយាយថា កូនឆ្កែគួរអោយអាណិតទាំងនោះ ត្រូវបានម្ចាស់ដែលគ្មានទំនួលខុត្រូវ បោះបង់ចោល ដោយគ្មានចំនី ឬ ទឹក អ្វីទាំងអស់ ។

លោក Kaye Mughal ប្រធានមណ្ឌល បាននិយាយថា ពួកគាត់រកឃើញកូនឆ្កែទាំងនេះ នៅក្នុង ប្រអប់ជ័វតូចមួយ នៅខាងក្រៅមណ្ឌលរបស់គាត់ ដូចនេះពូកគាត់ប្រាកដក្នុងចិត្តថា ពួកវាត្រូវបានម្ចាស់ យកមកបោះចោល។ គាត់និយាយបន្តថា កូនឆ្កែទាំងនេះ សំណាងល្អណាស់ ដែលត្រូវបានពួកគាត់ជួយសង្គ្រោះទាន់ពេល។

ក្រោយពីជួយសង្គ្រោះកូនឆ្កែគួរអោយអាណិតទាំងនោះ បុគ្គលិក មណ្ឌល Battersea ថែមទាំង បានដាក់ឈ្មោះអោយពួកវា ថា Midnight, Big Ben, Chimes, Bubbles និង Fizz ទៀតផង ។

តើប្រិយមិត្តអ្នកអាន យល់យ៉ាងណាចំពោះកូនឆ្កែ ដែលត្រូវម្ចាស់បោះបង់ចោល បន្ទាប់ពីអស់តម្លៃបែបនេះ?



ដោយ រ៉ាស៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]